Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម​ថា Kai Havertz ដូចគ្នា​ជាមួយ​នឹង Mesut Ozil ដែរ

Published

on

អតីត​ខ្សែបម្រើ​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Owen Hargreaves បាន​ព្យាករណ៍​ទុក​ជា​មុន​លើ​ការ​ចុះ​ហត្ថលេខា​របស់ Arsenal ជាមួយ​នឹង​ខ្សែបម្រើ​ឆ្នើម Kai Havertz ដោយ​អះអាង​ថា ក្លឹប​កាំភ្លើងធំ​នឹង​មាន​ពេល​វេលា​​ដ៏​ល្អ​របស់​ខ្លួន ក្នុង​រដូវកាល​ថ្មី​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ Hargreaves ជឿជាក់​ថា Havertz ដូចគ្នា​នឹង​អតីត​កីឡាករ​ម្នាក់​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​ខ្សែបម្រើ Mesut Ozil។ ដោយ​ឡែក​យើង​បាន​ដឹង​ហើយ​ថា Mesut Ozil គឺ​ជា​អតីត​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​មួយ​រូប​របស់​ក្លឹប​កាំភ្លើងធំ ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​វីរបុរស​របស់​ក្លឹប​ផង​ដែរ។

Hargreaves បាន​និយាយ​ប្រាប់​ទៅ​កាន់ talkSPORT ថា៖ “ខ្ញុំ​ស្រឡាញ់ Kai Havertz។ ខ្ញុំ​គិត​ថា គាត់​មាន​ទេពកោសល្យ​ច្រើន​ណាស់។ ភាសា​កាយ​វិការ​របស់​គាត់​គឺ​ដូចជា Mesut Ozil។ ខ្ញុំ​គិត​ថា​គាត់​យល់​ខុស។ 70% គាត់​អាច​លេង​នៅ​តំបន់​កណ្តាល​ជាមួយ​ក្រុម​បាន។ ខ្ញុំ​​គិត​​ថា នៅ​ពេល​ណា​មួយ​គាត់​​ក៏​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ដ៏​ពិសេស ដែល​អាច​លេង​នៅ​កន្លែង​របស់ Bukayo Saka, Martin Odegaard, និង Gabriel Jesus”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២