បាល់ទាត់អន្តរជាតិ
Kai Havertz ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Arsenal ឡើងឈរនៅកំពូលតារាងបណ្ដោះអាសន្ន
ខ្សែបម្រើប្រយុទ្ធ Kai Havertz បានក្លាយជាតួអង្គដ៏សំខាន់ ដែលរកបានគ្រាប់បាល់មួយគ្រាប់ចុងម៉ោង ដើម្បីជួយឲ្យក្លឹបកាំភ្លើងធំ Arsenal ទទួលបានជ័យជម្នះក្នុងលទ្ធផល 1-0 លើក្លឹប Brentford ខណៈដែលបច្ចុប្បន្នពួកគេកំពុងមានពិន្ទុលើគេ និងឡើងទៅឈរលើកំពូលតារាងនៃក្របខណ្ឌ Premier League ផងដែរ។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Arsenal បានព្យាយាមប៉ុនប៉ងស៊ុតជាច្រើនលើកច្រើនសារ ដោយស្ថិតិស៊ុតមានរហូតដល់ចំនួន 15 ដង ប៉ុន្តែចំគោលដៅបានតែ 4 ដងប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្លឹបកាំភ្លើងធំក៏គ្រប់គ្រងបាល់ទៅលើគូប្រកួតដ៏ច្រើនផងដែរគឺចំនួន 64%។
ទោះជាយ៉ាងក៏ដោយ ទីបំផុតក្រុមរបស់លោក Mikel Arteta នៅតែអាចដណ្ដើមបាន 3 ពិន្ទុពីក្រុមម្ចាស់ផ្ទះ Brentford ដែលជាការស៊ុតបញ្ចូលទីរបស់ Kai Havertz នៅនាទីទី 89។ ដោយឡែកការប្រកួតបន្ទាប់របស់ Arsenal គឺជាការប្រកួតទល់នឹង Lense ដែលជាការប្រកួតក្នុងក្របខណ្ឌ UCL ថ្ងៃ 30 ចុងខែនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត