បាល់ទាត់អន្តរជាតិ
Barcelona ចុះហត្ថលេខាលើកីឡាករដែលអាចមានអនាគតលេចធ្លោរខ្លាំង Noah Darvich
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខាលើកីឡាករឆ្នើមសញ្ជាតិអាឡឺម៉ង់ Noah Darvich ពីក្លឹប Freiburg។ គេបានដឹងថា Noah Darvich បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹបយក្សកាតាឡាន់រួចហើយ ជាមួយនឹងតម្លៃផ្ទេរប្រហែលជា 3 លានអឺរ៉ូ។
កីឡាករវ័យ 16 ឆ្នាំដែលត្រូវបានគេរំពឹងទុកថា នឹងមានអនាគតដ៏ភ្លឺស្វាងនោះ ត្រូវបានគេដឹងថា ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប Ajax, Arsenal, Chelsea និង Man City ផងដែរ។ របាយការណ៍ពីអ្នកកាសែត Fabrizio Romano ក៏បានបញ្ជាក់ដែរថា Noah Darvich នឹងក្លាយជាកីឡាកររបស់ Barcelona ដោយរងចាំតែការប្រកាសជាផ្លូវការណ៍តែប៉ុណ្ណោះ។
យ៉ាងណាមិញ Noah Darvich លេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ ហើយកីឡាករដែលកើតក្នុងឆ្នាំ 2006 រូបនេះ ក៏បានលេងក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់ជាយូរមកហើយ តាំងពី U16 ក្នុងឆ្នាំ 2021។ គាត់បានចូលរួមជាមួយ Freiburg ក្នុងឆ្នាំ 2017 ហើយសមត្ថភាពដ៏អស្ចារ្យរបស់គាត់ បានធ្វើឲ្យក្លឹបប្រូម៉ូតឡើងមកលេង ជាមួយឈុតយុវជន SC Freiburg II ទៀតផង។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត