Connect with us

បាល់ទាត់អន្តរជាតិ

Dusan Vlahovic មិន​ចាប់​អារម្មណ៍​ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ផ្ទេរ​ទៅ Stamford Bridge

Published

on

ខ្សែប្រយុទ្ធ Dusan Vlahovic របស់​ក្លឹប​សេះបង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប Chelsea នៅ​រដូវក្ដៅ​នេះ​ឡើយ។ យ៉ាង​ណា​មិញ Vlahovic បាន​ចំណាយ​ពេល​ត្រឹមតែ​ជាង​មួយ​ឆ្នាំកន្លះ​ប៉ុណ្ណោះ នៅ​ទីក្រុង Turin ដោយ​ស៊ុតបញ្ចូលទី​សរុប​បាន 23 គ្រាប់ ពី​ការ​បង្ហាញ​ខ្លួន 63 ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កីឡាករ​សញ្ជាតិ​ស៊ែប៊ី​រូបនេះ​បាន​ស៊ូទ្រាំ​នឹង​យុទ្ធនា​ការ​នៅ​រដូវកាល​មុន 2022-2023 យ៉ាង​លំបាក ខណៈ​ដែល Juventus អាច​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់ទី 7 ក្នុង​ក្របខ័ណ្ឌ Serie A ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាត់​ពិន្ទុ​ផង​ដែរ។ ស្រប​ពេល​ដែល​ពួក​គេ​មិន​មាន​កៅ​អី​លេង UCL រដូវ​កាល​ក្រោយ ហើយ​ត្រូវ​ការ​សម្រួល​​បញ្ហា​ហិរញ្ញវត្ថុ​ផង​ដែរ អនាគត​របស់ Vlahovic បាន​ក្លាយ​ជា​ប្រធាន​នៃ​ការ​ជជែក​វែកញែក​ជា​ច្រើន​នៅ​រដូវក្ដៅ​នេះ។

គេ​បាន​អះអាង​ថា Juventus និង Chelsea បាន​ពិភាក្សា​គ្នា​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ និង​ដោះដូរ Dusan Vlahovic ជាមួយ​នឹង​ខ្សែប្រយុទ្ធ Romelu Lukaku។ អ្វីៗ​ហាក់​ដូច​ជា​បាន​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន ប៉ុន្តែ​ថ្មីៗ​នេះ​របាយការណ៍​ពី La Gazzetta dello Sport បាន​អះអាង​ថា Vlahovic មិន​ចង់​ចាកចេញ​ទៅ Stamford Bridge នោះ​ឡើយ។ កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​និយាយ​ថា នឹង​ពេញ​ចិត្ត​ជម្រើស​នៃ​ការ​ផ្ទេរ​ទៅ Paris Saint-Germain ព្រោះ​តោខៀវ Chelsea ក៏​មិន​មាន​កៅអី​លេង UCL ដូច Juventus ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២