Connect with us

បាល់ទាត់អន្តរជាតិ

ខ្លាំង​រៀង​ខ្លួន! Kylian Mbappe បញ្ជាក់​ប្រាប់ PSG ថា គាត់​នឹង​មិន​ចាកចេញ​នៅ​រដូវក្ដៅ​នេះ​ទេ ទោះ​បី​ជា​ក្លឹប​ចង់​ធ្វើ​អ្វី​ចំពោះ​គាត់​ក៏​ដោយ

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Kylian Mbappe ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់ Paris Saint-Germain ថា​គាត់​នឹង​មិន​ចាកចេញ​ពី​ក្លឹប​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​​ក្តៅ​នេះ​ឡើយ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ក៏​បាន​បដិសេធ​ដែរ​ថា គាត់​នឹង​មិន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មីដែល​ជា​បំណង​របស់ PSG ផងដែរ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប PSG រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ Real Madrid រួច​ហើយ​លើ​ការ​ផ្ទេរ ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។ ដូច្នេះ​ហើយ ថ្នាក់​លើ​របស់​ក្លឹប PSG ចង់​កេង​ចំណេញ​លើ​រឿង​នេះ ពួក​គេ​ចង់​លក់ Kylian Mbappe មុន​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់ ហើយ​ចេញ​ទៅ​ហើយ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​សោះ​ដល់​ក្លឹប។

ប៉ុន្មាន​សប្ដាហ៍​មុន PSG ទទួល​បាន​សំណើរ​ពី​ក្លឹប​ធំៗ​ជា​ច្រើន​ទាំង​នៅ Premier League និង​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត។ យ៉ាង​ណា Mbappe ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បដិសេធ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ខណៈ​ដែល​គាត់​ក៏​ទំនង​ជា​មិន​ផ្លាស់​ទៅ Premier League ផង​ដែរ។ យោងតាម​សារព័ត៌មាន Sky Sports បាន​អះអាង​ថា Kylian Mbappe បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់ PSG ថា គាត់​នឹង​មិន​ចាកចេញ​នៅ​រដូវកាល​នេះ​ទេ ទោះ​ធ្លាក់​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២