Connect with us

បាល់ទាត់អន្តរជាតិ

Alejandro Balde ប្រាប់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​មួយ​រូប​ដែល​គាត់​ចូល​ចិត្ត

Published

on

ខ្សែការពារ Alejandro Balde របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ជ្រើសរើស​ខ្សែ​ប្រយុទ្ធ​របស់​បិសាចក្រហម Manchester United គឺ​កីឡាករ Marcus Rashford ថា​ជា​កីឡាករ​​អង់គ្លេស​ដែល​គាត់​ចូល​ចិត្ត ហើយ​ក៏​ចង់​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដើម្បី​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​ខ្លួន​ផង​ដែរ។

យ៉ាង​ណា​មិញ Alejandro Balde បាន​សម្តែង​ការ​កោត​សរសើរ​របស់​គាត់​ចំពោះ Rashford ដោយ​និយាយ​ច្បាស់ៗ​ថា គាត់​ចូលចិត្ត​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ។ នៅ​ពេល​ដែល Balde ត្រូវ​បាន​សួរ​ដោយ ESPN ថា តើ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​ណា ដែល​អ្នក​ចង់​ឲ្យ​គេ​ក្លាយ​ជា​ជន​ជាតិ​អេស្ប៉ាញ?

Alejandro Balde បាន​ឆ្លើយ​តប​ភ្លាមៗ​ថា៖ “កីឡាករ​​អង់គ្លេស​ម្នាក់​ដែល​ខ្ញុំ​ចង់​ឲ្យ​ក្លាយ​ជា​ជនជាតិ​អេស្ប៉ាញ​គឺ Marcus Rashford ព្រោះ​​គាត់​​ជា​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត ទាំង​ទម្រង់​លេង និង​​របៀប​ដែល​គាត់​បង្ហាញ​នៅ​លើ​លាន​ប្រកួត”។

ជា​ការ​ពិត​ណាស់! បើ​រំលឹក​កាល​ពី​រដូវកាល​មុន Rashford គឺ​ជាកីឡាករ​ដ៏​អស្ចារ្យ សម្រាប់​ដំណើរ​ផ្សេង​ព្រេង​ពេញ​មួយ​រដូវកាល​របស់​បិសាចក្រហម Manchester United និង​បាន​ជួយ​ក្លឹប​ឲ្យ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​តារាង PL។ គាត់​បាន​ស៊ុតបញ្ចូលទី​សរុប​បាន 30 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 11 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 56 ប្រកួត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២