Connect with us

បាល់ទាត់អន្តរជាតិ

Hakim Ziyech ត្រៀម​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​នៅ​ទួរគី

Published

on

ក្លឹប Galatasaray ត្រូវ​​បាន​គេ​រាយការណ៍​ថា កំពុង​បើក​​​ភ្លើង​ខៀវ ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង Hakim Ziyech របស់​តោខៀវ Chelsea ហើយ។ យ៉ាង​ណា​មិញ​កីឡាករសញ្ជាតិ​ម៉ារ៉ុក​រូប​នេះ កំពុង​រស់​នៅ​ក្នុង​​ជីវិត​បាល់ទាត់​ដ៏​លំបាក​រយៈពេល 3 ឆ្នាំ​នៅ Stamford Bridge បើ​ទោះ​បី​ជា​បាន​ឈ្នះពាន UEFA Champions League ម្ដង​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ រក​បាន​គ្រាប់បាល់​សរុប​ចំនួន 14 គ្រាប់ និង Assists 13 ដង ក្នុង​ការបង្ហាញ​ខ្លួន 107 ប្រកួត ខណៈ​ដែល Hakim Ziyech បាន​ព្យាយាម​​ចាកចេញ​ពី​តោខៀវ Chelsea ចំនួន 2 ដង​មក​ហើយ ក្នុង​ឆ្នាំ 2023 នេះ។

កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ ចុង​ក្រោយ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប Al-Nass របស់ Saudi Pro League ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​បញ្ហា​ជង្គង់ នៅ​ពេល​ពិនិត្យ​សុខភាព​ជាមួយ​គ្រូ​ពេទ្យ ហើយ​ការ​ចាកចេញ​ទៅ​អារ៉ាប៊ី​សាអូឌីត​ក៏​បរាជ័យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម​លោក Jacob Steinberg របស់​កាសែត The Guardian បាន​ឲ្យ​ដឹង​ថា ពេល​នេះ Galatasaray កំពុង​ក្លាយ​ជា​បេក្ខភាព​ក្លឹប​ដែល​នឹង​ចុះ​ហត្ថលេខា​ផ្ទេរ Hakim Ziyech។ គាត់​អាច​នឹង​ចាកចេញ​ពី Chelsea ជា​មួយ​នឹង​ការ​ទិញ​ផ្ដាច់​កុងត្រា រឺ​អាច​ជា​ការ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២