Connect with us

បាល់ទាត់អន្តរជាតិ

Ansu Fati ស្នើ​សុំ​ចាកចេញ​ពី Barcelona

Published

on

ខ្សែប្រយុទ្ធ​ស្លាប Ansu Fati របស់ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ស្នើ​សុំ​ចាក​ចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ស្រប​ពេល​ដែល​មាន​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ Premier League ចាប់​អារម្មណ៍​លើ​គាត់។ ដូច​ដែល​បាន​រាយការណ៍​ដោយ AS Sport កន្លង​មក​បាន​ឲ្យ​ដឹង​ថា Ansu Fati មាន​អារម្មណ៍​ថា គាត់​​មិន​​ត្រូវ​បាន​ជឿ​ទុក​ចិត្ត​ដោយ​គ្រូ​បង្វឹក​លោក Xavi Hernandez។

ជា​ការ​ពិត នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល La Liga ទល់​នឹង Getafe កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Ansu Fati មិន​បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ឡើយ ហើយ​រហូត​មក​ដល់​នាទី 79 ទើប​គាត់​ត្រូវ​បាន​ប្ដូរ​ចូល។ ក្លឹប​បិសាចក្រហម Manchester United, Arsenal និង Tottenham Hotspur ជា​ក្លឹប​នៅ Premier League ដែល​សុទ្ធតែ​ចាប់​អារម្មណ៍បលើ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ។

ស្រប​ពេល​ដែល Ansu Fati កំពុង​មិន​សូវ​ទទួល​បាន​ឱកាស​លេង​ច្រើន​ដូច​មុន​នោះ Abde Ezzalzouli និង Lamine Yamal ហាក់​ដូច​ជា​កំពុង​ឡើង​ជើង​ខ្លាំង និង​ត្រូវ​បាន​គ្រូ​បង្វឹក​ប្រើប្រាស់​ជា​ជម្រើស​មុន​គាត់​ផង​ដែរ។ Fati នៅ​សល់​កុងត្រា 4 ឆ្នាំ​ទៀត ជាមួយ Barcelona ប៉ុន្តែ​ពេល​នេះ Dailymail បាន​អះអាង​ថា កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ បាន​ស្នើ​សុំ​ចាកចេញ​ពី​ក្លឹប​យក្ស​កាតាឡាន់​ដែល​ជា​ក្លឹប​ពី​កុមារភាព​របស់​គាត់ ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី​ដែល​មាន​ឱកាស​លេង​ច្រើន​ជាង​មុន។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២