Connect with us

បាល់ទាត់អន្តរជាតិ

Man City ឆ្មក់​យក​កីឡាករ​វ័យ 19 ឆ្នាំ​មួយ​រូប​ដែល Brighton ចង់​បាន!!!

Published

on

ក្លឹប​មេឃខៀវ Manchester City កំពុង​ត្រៀម​ដាក់​ដេញ​ថ្លៃ​ សម្រាប់​ការ​ទិញ​យក​កីឡាករ​វ័យក្មេង​មួយ​រូប​របស់​ក្លឹប Boca Juniors គឺ Valentin Barco។ ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ 19 ឆ្នាំ​រូបនេះ មាន​តម្លៃ​ខ្លួន​នៃ​ការ​លក់​ចេញ​ប្រហែល 8 លានផោន​ប៉ុណ្ណោះ ស្រប​ពេល​ដែល​កុងត្រា​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ ហើយ​គេ​ជា​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប Brighton ជា​យូរ​មក​ហើយ។

ប្រភព​ច្បាស់ការណ៍​ពី Man City បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​ពិត​ជា​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ដ៏​មាន​ទេពកោលសល្យ​រូប​នេះ បើ​ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​ដឹង​ថា ខ្សែការពារ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ នឹង​ចូល​រួម​ជាមួយ​ក្រុម​របស់​លោក Pep Guardiola រឺ​អត់​ក៏​ដោយ។

កន្លង​មក កីឡាករ​វ័យ​ក្មេង​ផ្សេងៗ​ទៀត​ភាគ​ច្រើន​ដែល​បាន​មក​ដល់ Etihad អាច​នឹង​ត្រូវ​បញ្ចូន​ឲ្យ​ទៅ​លេង​ជា​មួយ​ឈុត​យុវជន រឺ​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង។ ប៉ុន្តែ​សម្រាប់ Valentin Barco ប្រហែល​ជា​អាច​នឹង​លេង​ជាមួយ​ក្រុម​ឈុត​ធំ​បាន ដោយ​សារ Man City ទំនង​​ជា​គ្មាន​កីឡាករ​ដែល​លេង​ជំនាញ​ជា​ខ្សែការពារ​ឆ្វេង​នៅ​រដូវ​កាល​នេះ​ទេ ដោយ​ជម្រើស​មាន​តែ​ប្រើប្រាស់ Nathan Ake និង Josko Gvardiol ប៉ុណ្ណោះ។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២