បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធមួយរូបរបស់ Arsenal លើកឡើងថា កីឡាកររូបនេះស្ថិតនៅកម្រិតស្មើគ្នាជាមួយ Messi និង Christiano Ronaldo
អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Emmanuel Adebayor ថ្មីៗនេះបានអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយលើកឡើងថា វីរបុរសរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាគឺកីឡាករ Jay-Jay Okocha ស្ថិតក្នុងកម្រិតដូចគ្នាទៅនឹង
Messi, Christiano Ronaldo និង Ronaldinho ដែរ។
Emmanuel Adebayor ដែលជាអតីតកីឡាករក្រុមជម្រើសជាតិតូហ្គោរូបនេះបាននិយាយនៅលើ TVC ថា៖ “សព្វថ្ងៃនេះ មនុស្សនាំគ្នានិយាយពី Lionel Messi។ មនុស្សខ្លះទៀតនិយាយថា Christiano Ronaldo និង Ronaldinho។ សម្រាប់ខ្ញុំ ខ្ញុំនឹងនិយាយពី Okocha”។
យ៉ាងណាមិញ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា តើ Jay-Jay Okocha ជានរណា? គាត់គឺជាវីរបុរសបាល់ទាត់ដែលលេងតំណែងជាខ្សែបម្រើប្រយុទ្ធមកពីទ្វីបអាហ្រ្វិក និងលេងឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា។ Jay-Jay Okocha ធ្លាប់លេងឲ្យក្លឹបធំៗមួយចំនួនដូចជា Eintracht Frankfurt, Fenerbahce និង PSG ជាដើម។ ទម្រង់លេង, ល្បឿន និងការញាក់បាល់របស់គាត់មិនចាញ់ Ronaldinho ប៉ុន្មានឡើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar