Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ត្រៀម​បញ្ចប់​កុងត្រា​របស់ Eric Bailly មុន​កំណត់

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បញ្ចប់​កុងត្រា​របស់ Eric Bailly មុន​កំណត់។ យ៉ាង​ណា​មិញ​កីឡាករ​សញ្ជាតិ​កូតឌីវ័រ​រូប​នេះ មិនស្ថិត​នៅ​ក្នុង​គម្រោង​នៃ​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​បិសាចក្រហម លោក Erik ten Hag ឡើយ។

ឆ្នាំ​មុន Eric Bailly បាន​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​ទៅ​ទឹកដី​បារាំង ដោយ​ចូល​រួម​ជាមួយ​ក្លឹប Marseille។ យ៉ាង​ណា ក្លឹប​យក្ស​របស់​បារាំង​មួយ​នេះ មិន​បាន​សម្រេច​ចិត្ត​ទិញ​ផ្ដាច់​កុងត្រា​របស់​គាត់​ឡើយ ហើយ​ឲ្យ Eric Bailly ត្រឡប់​មក Old Trafford វិញ។ គាត់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាកចេញ​ពី​ទឹក​ដី​អង់គ្លេស ក្នុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅ​នេះ។

ក្លឹប Al-Nassr របស់ Cristiano Ronaldo ធ្លាប់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ផ្ទេរ​កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​ដឹង​ថា ក្លឹប​អារ៉ាប៊ីសាអូឌីត​កំពុង​ផ្ដោត​លើ​ការ​ចរចា​ផ្ទេរ Aymeric Laporte របស់ Manchester City ជំនួស​វិញ។ Eric Bailly នៅ​មាន​កុងត្រា​ជាមួយ​បិសាចក្រហម​ដល់​ឆ្នាំ 2024 ប៉ុន្តែ​យោងតាម RMC Sport បាន​ឲ្យ​ដឹង​ថា ក្លឹប Manchester United ត្រៀម​នឹង​បញ្ចប់​កុងត្រា​របស់​ខ្សែការពារ​កណ្តាល​រូប​នេះ​មុន​កំណត់ ដើម្បី​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន និង​អាច​មាន​ឱកាស​ស្វែងរក​ក្លឹប​ថ្មី​បាន​កាន់​តែ​ងាយស្រួល​នៅ​រដូវកាល 2023-2024 នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២