Connect with us

បាល់ទាត់អន្តរជាតិ

Toni Kroos ថា គាត់​សុខ​ចិត្ត​កាត់​ប្រាក់​ខែ ប្រសិន​បើ​ក្លឹប​ស្នើ​សុំ

Published

on

ខ្សែបម្រើ​ឆ្នើម Toni Kroos របស់​ក្លឹប Real Madrid បាន​អះអាង​ថា គាត់​នឹង​សុខ​ចិត្ត​ទម្លាក់​ប្រាក់​ខែ​របស់​គាត់​ឲ្យ​ទាប​ជាង​មុន ប្រសិន​បើ​ក្លឹប​ចង់​ឲ្យ​គាត់​ធ្វើ។ កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន World Cup ជា​មួយ​អាឡឺម៉ង់​រូប​នេះ បាន​លើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា គាត់​ចង់​ចាកចេញ​ពី Santiago Bernabeu កាល​ពី​​ដើម​រដូវកាល។

យ៉ាង​ណា​មិញ Toni Kroos ស្ទើរតែ​​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​ទៅ​ហើយនៅរដូវក្តៅនេះ ប៉ុន្តែ​ការ​ពិភាក្សា​មួយ​បាន​លេច​ឡើង ដែល​គាត់​ចង់​ចូលនិវត្តន៍​ជាមួយ​ក្លឹប Real Madrid ហើយ​ក៏​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​បន្ត​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ទៀត​រហូត​ដល់​ចុង​បញ្ចប់​រដូវកាល 2023-2024។

ពាក់ព័ន្ធ​នឹង​កុងត្រា​ថ្មី​របស់ Toni Kroos ត្រូវ​បាន​គេ​ដឹង​ថា នឹង​រក្សា​នៅ​ប្រាក់​ខែ​ចំនួន​​ដដែល។ ផ្ទុយ​មក​វិញ Toni Kroos ហាក់​ដូចជា​បើក​ចំហ​ឲ្យ​ក្លឹប​អាច​កាត់​បន្ថយ​ប្រាក់​ពលកម្ម​របស់​គាត់​បាន ប្រសិន​បើ​ពួក​គេ​ស្នើ​មក​កាន់​គាត់។ កីឡាករ​វ័យ 33 រូប​នេះ​បាន​និយាយ​ទៅ​កាន់ @MadridXtra ថា៖ “ប្រសិន​បើ​ខ្ញុំ​ត្រូវ​បញ្ចុះ​ប្រាក់ខែ​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​វា​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​ជា​កីឡាករ Real Madrid ពិត​ប្រាកដ, គឺ​មិន​ត្រូវ​និយាយ​អំពី​លុយ​នោះ​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២