Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ត្រៀម​បន្ត​កុង​ត្រា​ថ្មី​ថែម​មួយ​ឆ្នាំ​ទៀត​ឲ្យ Toni Kroos

Published

on

ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប Real Madrid ក៏​ដូច​ជា​អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ Toni Kroos អាច​នឹង​បន្តកុងត្រា​របស់​គាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​​របស់​ខ្លួន 1 រដូវ​កាល​បន្ថែម​ទៀត (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ Cadena SER)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​របស់​ក្លឹប Real Madrid ពេញ​ចិត្ត​នឹង​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​ជាមួយ​កីឡាករ​វ័យ 34 ឆ្នាំ​រូប​នេះ​ថែម 1 ឆ្នាំ​ទៀត ពី​លើ​កុងត្រា​ចាស់​ដែល​ត្រៀម​នឹង​ផុត​កំណត់​នៅ​រដូវក្តៅ​ឆ្នាំ 2024។ គេ​បាន​ដឹង​ថា ក្លឹប Real Madrid បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ក្នុង​ការ​ផ្តល់​ជូន​សំណើរ​នៃ​ការ​បន្ត​កុងត្រា​រយៈពេល​មួយ​រដូវកាលបន្ថែម ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា Kroos នឹង​យល់ព្រម​លើ​សំណើរ​​កុងត្រា​ថ្មី​នេះ រឺ​អត់​ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា ខ្សែបម្រើ​រូបនេះ​បាន​លេង​ឲ្យ Real Madrid តាំង​ពី​ខែ​កក្កដា ឆ្នាំ 2014 រហូត​ដល់​បច្ចុប្បន្ន។ Toni Kroos ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់ Real Madrid ដោយ​គាត់​បាន​លេង​ប្រកួត​សរុប​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​រហូត​ដល់ 446 ប្រកួត ដោយ​ស៊ុតបញ្ចូល​ទី​បាន 28 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 96 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២