បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Toni Kroos ប្រកាសបញ្ជាក់ពីការវិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ

កាលពីម្សិលមិញនេះ ខ្សែបម្រើឆ្នើម Toni Kroos របស់ក្លឹបអធិរាជស Real Madrid បានប្រកាសពីការវិលត្រឡប់របស់គាត់ទៅកាន់ក្រុមជម្រើសជាតិអាឡឺម៉ង់វិញ (នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគណនី Instagram ផ្លូវការរបស់គាត់)។
យ៉ាងណាមិញ ទាក់ទងនឹងការវិលត្រឡប់មកវិញនេះ Toni Kroos បានបង្ហើបថា គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បច្ចុប្បន្នគឺលោក Julian Nagelsmann បានស្នើសុំដល់គាត់។ ខ្សែបម្រើរូបនេះកំពុងត្រៀមនឹងពាក់អាវក្រុមជម្រើសជាតិអាឡឺម៉ង់ជាថ្មីម្ដងទៀតនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតយូរ៉ូនារដូវក្តៅនេះ។
គួររំលឹកផងដែរថា Kroos ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់គាត់ម្ដងហើយ កាលពីខែកក្កដា ឆ្នាំ 2021 បន្ទាប់ពីពេលនោះអាឡឺម៉ង់ត្រូវបានអង់គ្លេសលុត 2-0 ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតយូរ៉ូឆ្នាំ 2020។
ប្រភព: Telecomasia
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!