Connect with us

បាល់ទាត់អន្តរជាតិ

Marcos Alonso កំពុង​ពិចារណា​ចង់​វិល​ត្រឡប់​ទៅ​​កាន់​ទឹកដី Premier League វិញ

Published

on

ខ្សែ​ការពារ Marcos Alonso របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ក្លាយ​ជា​គោលដៅ​ផ្ទេរ​មួយ សម្រាប់​ការ​វិល​ត្រឡប់​មក​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​វិញ។ ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ទើប​តែ​បាន​ចូលរួម​ជាមួយ Barcelona ត្រឹមតែ​មួយ​រដូវកាល​ប៉ុណ្ណោះ បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ពី​តោខៀវ Chelsea ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។

កុងត្រា​របស់ Marcos Alonso ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លូន​នៅ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2024។ ទោះ​ជា​យ៉ាង​ណា ខ្សែការពារ​ឆ្វេង​រូប​នេះ មិន​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​បាន​ទៀង​ទាត់​ឡើយ គិត​ចាប់​តាំង​ពី​រដូវកាល​មុន​មក​ម្ល៉េះ ខណៈ​ដែល Barcelona បាន​ប្រើប្រាស់​គាត់​ម្ដង​ម្កាល​ក្នុង​ការ​លេង​ជា​ខ្សែការពារ​កណ្ដាល ហើយ​ការ​ពារ​ឆ្វេង​ត្រូវ​បាន​ប្រើប្រាស់ Alejandro Balde ដែល​មាន​សមត្ថភាព​លេចធ្លោរ​ខ្លាំង​ជាង។

កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​គិត​ថា នឹង​មាន​ដំណើរ​ផ្សងព្រេង​ស្រដៀង​នឹង​​រដូវកាល​មុន​ដែរ ពោល​គឺ​ជា​កីឡាករ​ដែល​មិន​សូវ​មាន​ឱកាស​ចូល​លេង ស្រប​ពេល​ដែល​ខ្សែការពារ​កណ្ដាល​របស់ Barcelona ដែល​មាន​ដូច​ជា Ronald Araujo, Jules Kounde, Andreas Christensen និង Eric Garcia សុទ្ធ​តែ​ជា​ជម្រើស​ដំបូង​មុន Alonso។

យោង​តាម​អ្នក​កាសែត Gerard Romero បាន​ឲ្យ​ដឹង​ថា មាន​ក្លឹប​មួយ​នៅ​ក្របខ័ណ្ឌ Premier League ដែល​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឈ្មោះ បាន​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​គាត់​ត្រឡប់​ទៅ​ជីវិត​បាល់ទាត់​នៅ​ប្រទេស​អង់គ្លេស​វិញ។ ថ្វី​ត្បិតតែ​មាន​ការអះអាង​ខ្លះ​លើក​ឡើង​ថា Marcos Alonso ចង់​បន្ត​នៅ Barcelona ក៏​ដោយ ក៏​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​កំពុង​ពិចារណា​ដែរ​ថា តើ​គាត់​គួរ​បន្ត រឺ​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២