បាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍លើការផ្ទេរ ខ្សែបម្រើមិនសូវចូលលេងរបស់ Man City
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែបម្រើ Kalvin Phillips របស់ក្លឹប Manchester City។ បន្ទាប់ពីចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មី Dominik Szoboszlai និង Alexis Mac Allister កាលពីដើមរដូវក្តៅនេះ Liverpool នៅតែមិនទាន់អស់ចិត្តជាមួយនឹងការនាំយកកីឡាករចំណូលថ្មីនោះទេ។
មួយរយៈចុងក្រោយនេះហង្សក្រហម Liverpool បានបរាជ័យក្នុងផ្ទេរ Moises Caicedo និង Romeo Lavia ដែលកីឡាករទាំងពីររូបនេះ បានជ្រើសរើសដោយចូលរួមជាមួយតោខៀវ Chelsea។ បន្តមកទៀតហង្សក្រហម សម្រេចផ្ទេរកីឡាករសញ្ជាតិជប៉ុន Wataru Endo ដែលជាខ្សែបម្រើចំណូលថ្មីទីបីរបស់ពួកគេ។
ទោះបីជាបានចុះហត្ថលេខាលើ Endo ក្នុងតម្លៃ 16.2 លានផោន ពី Stuttgart ក៏ដោយក៏ហង្សក្រហមនៅតែមិនទាន់រឹងមាំគ្រប់គ្រាន់នៅតំបន់បម្រើរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់ Jordan Henderson, Fabinho, Naby Keita, James Milner និង Alex Oxlade-Chamberlain។
យោងតាមគេហទំព័រ talkSPORT បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងសម្លឹងមើលការផ្ទេរ Kalvin Phillips បន្ទាប់ពីបានទាក់ទងកីឡាករសញ្ជាតិអង់គ្លេសរូបនេះម្ដងរួចមកហើយកាលពីដើមរដូវក្តៅកន្លងទៅ។ ពេលនោះ Phillips បានបដិសេធចំពោះ Liverpool ដោយនិយាយថា គាត់សុខចិត្តស្នាក់នៅ Man City បើទោះបីជាមិនសូវបានចូលលេងក៏ដោយ។ យ៉ាងណាក៏ដោយ Liverpool បានទុកពេលវេលាឲ្យកីឡាករវ័យ 27 ឆ្នាំរូបនេះ ពិចារណារហូតជិតដល់ថ្ងៃចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករបិទ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត