Connect with us

បាល់ទាត់អន្តរជាតិ

Van Dijk ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន និង​ប្រមាថ​ដល់​មន្ត្រី​អាជ្ញា​កណ្ដាល ក្រោយ​ពេល​ទទួល​បាន​កាត​ក្រហម

Published

on

កាពីតែន​ក្រុម​របស់​ហង្សក្រហម Liverpool គឺ​កីឡាករ Virgil van Dijk ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ហាញ​នូវ​អាកប្បកិរិយា​មិន​សមរម្យ​លើ​មន្ត្រី​អាជ្ញា​កណ្ដាល ជុំវិញ​ប្រតិកម្ម​របស់​គាត់​ចំពោះ​ការ​ពិន័យ​កាត​ក្រហម ហើយ​ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត​ទល់​នឹង​ក្រុម Newcastle United កាល​ពី​ចុងសប្តាហ៍​មុន។

យ៉ាង​ណា​មិញ Virgil van Dijk បាន​កាត​ក្រហម​ពី​លោក John Brooks ដែល​ជា​អាជ្ញា​កណ្ដាល​នៅ​ក្នុង​ការ​ប្រកួត​របស់​ហង្សក្រហម​ទល់​នឹង Newcastle United សម្រាប់​កំហុស​ដែល​គាត់​បាន​បង្កើត​ឡើង​ទៅ​លើ Alexander Isak នៅ​ក្នុង​តង់ទី 1 នាទីទី 28។ ថ្វី​ត្បិតតែ​មាន​គ្នា​ត្រឹមតែ 10 នាក់ ប៉ុន្តែ​​ហង្សក្រហម Liverpool របស់​គាត់​នៅ​តែ​អាច​ទទួល​បាន​ជ័យ​ជម្នះ 2-1 ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Newcastle United។

ខ្សែការពារ​សញ្ជាតិ​ហូឡង់​រូប​នេះ​នឹង​ត្រូវ​ពិន័យ​មួយ​ប្រកួត​បន្ទាប់ ដោយ​សារ​កាត​ក្រហម​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​មុន​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ FA បាន​ចោទ​ប្រកាន់ ករណី​ផ្សេង​មួយ​ទៀត​លើ Van Dijk ដែល​ជា​ការ​​ប្រព្រឹត្តិ​ទង្វើ​មិន​សមរម្យ ដោយ​បាន​ប្រើភាសា​បំពាន និង​ប្រមាថ​ចំពោះ​មន្ត្រី​អាជ្ញា​កណ្ដាល ក្នុង​អំឡុង​ពេល​ដើរ​ចូល​ទៅ​បន្ទប់​ក្រោម​ដី។ Virgil van Dijk មាន​​​សិទ្ធិ​តវ៉ា​លើ​ការ​ចោទ​ប្រកាន់​នេះ រហូត​​ដល់​ថ្ងៃ​សុក្រ​ទី 1 ខែ​កញ្ញា​ខាង​មុខ មុន​ពេល FA អាច​ចាត់​ការ​វិធាន​ការ​ផ្សេងៗ​លើ​គាត់។

ប្រភព: ​Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២