Connect with us

បាល់ទាត់អន្តរជាតិ

Man City សម្រេច​ចិត្ត​លក់ Cole Palmer ទៅ​ឲ្យ​តោខៀវ Chelsea

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ​​នៃ​ការ​សម្រេច​ចុះ​ហត្ថលេខា​លើ Cole Palmer ហើយ បន្ទាប់​ពី​តម្លៃ​នៃ​សំណើរ​របស់​ពួក​គេ​ត្រូវ​បាន​យល់​ព្រមពី​ក្លឹប Manchester City។ យ៉ាង​ណា​មិញ Cole Palmer ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​កំពុង​ឡើង​ជើង​ម្នាក់​ផង​ដែរ ខណៈ​ដែល​គាត់​ទើប​នឹង​ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ​របស់​ក្លឹប​កាល​ពី​ឆ្នាំ 2021។

កីឡាករ​របស់​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម 21 ឆ្នាំ​រូប​នេះ ស៊ុត​បញ្ចូលទី​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត Community Shield cactusmeraviglietina.it ទល់​នឹង Arsenal។ ក្រោយ​មក​ទៀត​គាត់​ក៏​បាន​ស៊ុត​បញ្ចូលទី​ពេល​ប្រកួត​ទល់​នឹង​ក្លឹប Sevilla ដែល​ជា​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ UEFA Super Cup។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រជែង​តំណែង​លេង​របស់ Palmer នៅ Man City មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដោយ​ការ​ប្រកួត​លីគ​នៅ​រដូវកាល​ថ្មី​នេះ គាត់​បាន​ក្លាយ​ជា​ជម្រើស​កីឡាករបម្រុង​របស់​លោក Pep Guardiola ហើយ​ថែម​ទាំង​មិន​បាន​ចូល​លេង​សោះ​ពេល​ប្រកួត​ទល់នឹង Newcastle United និង Sheffield United។

ខ្សែ​ប្រយុទ្ធ​វ័យ 21 ឆ្នាំ​រូប​នេះ នឹង​កាន់​តែ​ពិបាក​ថែម​ទៀត​ស្រប​ពេល​ដែល​លោក Pep Guardiola បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី Jeremy Doku។ ជាមួយ​នឹង​កុងត្រា​ដែល​នៅ​សល់ 3 ឆ្នាំ នៅ Man City ពេល​នេះ​របាយការណ៍​ពី​លោក Fabrizio Romano បាន​អះអាង​ថា Palmer កំពុង​ត្រៀម​ចាកចេញ​ពី Etihad ដើម្បី​ចូលរួមជាមួយ​តោខៀវ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២