Connect with us

បាល់ទាត់អន្តរជាតិ

Thomas Partey នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ទល់​នឹង Man United យប់​នេះ!!!

Published

on

យោងតាម Ghana FA បាន​បញ្ជាក់​ថា ខ្សែបម្រើ​កណ្ដាល Thomas Partey របស់​ក្លឹប​កាំភ្លើងធំ Arsenal នឹង​ត្រូវ​សម្រាក​ពី​លើ​ទីលាន​ប្រកួត 2 ទៅ 3 សប្តាហ៍ដោយ​សារបួស​ក្រលៀន។ ដោយ​ឡែក កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ជា​កីឡាករ​សំខាន់របស់​​គ្រូ​បង្វឹក​លោក Mikel Arteta សម្រាប់​រដូវកាល​ថ្មី​នេះ​ដូច​មុន​ដដែល។

បើ​ទោះ​បី​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ក្លឹប Juventus និង​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ចាប់​អារម្មណ៍​លើ​គាត់​ក៏​ដោយ Thomas Partey ហាក់​ដូច​ជា​មិន​បង្ហាញ​ពី​តម្រុយ​នៃ​ការ​ចាកចេញ​នៅ​រដូវក្ដៅ​នេះ​ឡើយ។ កីឡាករ​សញ្ជាតិ​ហ្គាណា​រូប​នេះ បាន​ចាប់​ផ្តើម​ការ​ប្រកួត Premier League ទាំង​បី​ប្រកួត​ដំបូង​របស់ Arsenal ក្នុង​តួនាទី​ជា​ខ្សែការពារ​ស្តាំ ដែល​ខុស​ពី​ជំនាញ​ពិត​ប្រាកដ​របស់​គាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​​រូប​នេះ​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​លីគ​វេលា​ម៉ោង 10:30 យប់​នេះ ទល់​នឹង​ក្រុម​ខ្លាំង​បិសាចក្រហម Manchester United។ របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Ghanafa.org បាន​អះអាង​ថា “Thomas Partey បាន​រង​របួស​ក្រលៀន​អំឡុង​ពេល​ហ្វឹក​ហាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែសីហា ឆ្នាំ 2023។ បច្ចុប្បន្ន​នេះ​គាត់​មិន​អាច​មាន​វត្តមាន​នៅ​លើ​ទីលាន​ប្រកួត​ទេ ខណៈ​ដែល​វេជ្ជបណ្ឌិត​របស់​ក្លឹប​បាន​ព្យាករណ៍​ថា គាត់​ទំនង​ជា​នឹង​អវត្តមាន 2 សប្តាហ៍”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២