បាល់ទាត់អន្តរជាតិ
Thomas Partey នឹងចាកចេញពី Arsenal នៅពេលចប់រដូវកាលនេះ
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរខ្សែបម្រើ Thomas Partey នៅចុងបញ្ចប់រដូវកាល 2023-2024 ខាងមុខ។ យ៉ាងណាមិញ កីឡាករវ័យ 30 ឆ្នាំរូបនេះបានផ្លាស់ទៅក្លឹបកាំភ្លើងធំ Arsenal ដោយផ្ទេរពី Atletico Madrid កាលពីខែតុលា ឆ្នាំ 2020 ក្នុងតម្លៃ 45 លានផោន។
គិតចាប់តាំងពីពេលដែល Thomas Partey ផ្ទេរមកទឹកដីអង់គ្លេស មកទល់នឹងពេលនេះគាត់លេងបានប្រកួតសរុប 104 ប្រកួត ឲ្យក្លឹបកាំភ្លើងធំ Arsenal។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្នរបស់ Thomas Partey កំពុងស្ថិតក្នុងភាពតានតឹង ដោយសារបញ្ហារបួស បូកផ្សំនឹងក្រុមរបស់លោក Mikel Arteta ក៏មានខ្សែបម្រើឆ្នើមៗជាច្រើនផងដែរ។
យោងតាមកាសែត The Mirror បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal មានគោលជំហរក្នុងការអនុញ្ញាតឲ្យ Thomas Partey ចាកចេញពីពួកគេនៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាកុងត្រាបច្ចុប្បន្នរបស់គាត់មិនទាន់ផុតកំណត់នៅរដូវក្តៅនេះក៏ដោយ។ គេបានដឹងថា ក្លឹបកាំភ្លើងធំមានការខកចិត្តជាមួយនឹងបញ្ហារបួសរបស់គាត់ ដែលផ្ដល់គុណវិបត្តិដល់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar