Connect with us

បាល់ទាត់អន្តរជាតិ

William Saliba ថា ខ្សែការពារ​រូប​នេះ គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​នាពេល​បច្ចុប្បន្ន

Published

on

កីឡាករ William Saliba ដែល​ជា​ខ្សែការពារ​កណ្តាល​របស់​ក្លឹប​​កាំភ្លើងធំ Arsenal បាន​ប្រាប់​ឈ្មោះ​ខ្សែការពារ​ដែល​គាត់​ចាត់​ទុក​​ថា មាន​សមត្ថភាព​ល្អ​ជាង​គាត់ និង​កំពុង​លេច​ធ្លោរ​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​យើង​និយាយ​ពី​ខ្សែការពារ​ដែល​កំពុង​លេច​ធ្លោរ ក៏​យើង​មិន​អាចមើល​រំលង Saliba ផង​ដែរ ព្រោះ​គាត់​ក៏​ជា​ខ្សែការពារ​លំដាប់​កំពូល​មួយ​រូប​នៅ Premier League។

យោង​ទៅ​តាម​អ្វី​ដែល William Saliba បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ គាត់​ចាត់​ទុក Ruben Dias របស់ Manchester City គឺ​ជា​ខ្សែការពារ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ​ថែម​ទាំង​បន្ថែម​ទៀត​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​វ៉ាដាច់​សមត្ថភាព Virgil van Dijk របស់ Liverpool។

នៅ​ពេល​ជជែក​វែកញែក​ពី​កំពូល​ខ្សែការពារ​ល្អ​បំផុត Saliba បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ “និយាយ​ដោយ​ស្មោះត្រង់ វា​គឺ​ជា Ruben Dias។ ជា​ធម្មតា​សម្រាប់​ខ្ញុំ ខ្ញុំ​ចាត់​ទុក Van Dijk គឺ​ជា​កីឡាករ​ល្អ​បំផុត។ ក្នុង​រយៈពេល 4 ឆ្នាំ​ចុង​ក្រោយ​នេះ Van Dijk គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ ​នៅ​ក្នុង​ពិភព​លោក ប៉ុន្តែ​សម្រាប់​ខ្ញុំ​កាល​ពី​រដូវកាល​មុន Ruben Dias គឺ​លេខ 1, Van Dijk ទី 2 និង​បន្ទាប់​មក Thiago Silva ទី 3។ ខ្ញុំ​សង្ឃឹម​ថា ប្រហែល​ជា​ខ្ញុំ​នឹង​ក្លាយ​ជា ខ្សែការពារ​កំពូល​ទី 3 នៅ​រដូវកាល​ក្រោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា នៅ​ពេល​នេះ​ពួក​គេ​ប្រហែល​ជា​ល្អជាង​ខ្ញុំ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២