Connect with us

បាល់ទាត់អន្តរជាតិ

Jordi Alba ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

Published

on

ខ្សែការពារ​ស្លាប Jordi Alba បាន​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​អេស្ប៉ាញ​របស់​គាត់​ហើយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ យ៉ាង​ណា​មិញ កីឡាករ​ឆ្នើម​រូប​នេះ សម្រាប់​ចិត្ត​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន បន្ទាប់​ពី​បាន​ចំណាយ​ពេល​ចុងក្រោយ​នៃ​អាជីព​​ជាមួយ​មិត្ត​រួម​ក្រុម Lionel Messi នៅ Inter Miami។

Jordi Alba បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បន្ទាប់​ពី​បង្ហាញ​ខ្លួន​សរុប​បាន 93 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 9 គ្រាប់។ គាត់​ធ្លាប់​បាន​ឈ្នះពាន UEFA Nations League កាល​ពី​ដើម​ឆ្នាំ 2023 ជាមួយ​ក្រុម​ជ្រើសជាតិ​អេស្ប៉ាញ។

នៅ​អាយុ 34 ឆ្នាំ Jordi Alba បាន​បញ្ចប់​អាជីព​បាល់ទាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។ ពាក់ព័ន្ធ​ជាមួយ​រឿង​នេះ​ដែរ សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ ក៏​បាន​ប្រកាស​ថ្លែង​អំណរគុណ​ជាមួយ​នឹង​ខ្សែការពារ​រូប​នេះ​ផង​ដែរ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២