Connect with us

បាល់ទាត់អន្តរជាតិ

Joao Cancelo ថា គាត់​កំពុង​រស់​នៅ​ក្នុង​ក្ដីស្រមៃ ព្រោះ​បាន​ក្លាយ​ជា​កីឡាករ​របស់ Barcelona

Published

on

កីឡាករ​ចំណូល​ថ្មី Joao Cancelo បាន​និយាយ​ថា គាត់​កំពុង​រស់​នៅ​ក្នុង​ក្តី​សុបិន្ត​របស់​ខ្លួន បន្ទាប់​ពី​បាន​ចុះហត្ថ​លេខា​ផ្ទេរ​មក Barcelona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ពេញ​មួយ​រដូវកាល​ពី Manchester City។ ខ្សែការពារ​រូប​នេះ បាន​មក​ដល់ Camp Nou នៅ​ថ្ងៃ​ចុងក្រោយ នៃ​ទីផ្សារ​ដោះដូរ​កីឡាករ។

Joao Cancelo ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ឱកាស​លេង​ស្ទើរ​គ្រប់​ប្រកួត​របស់​ក្លឹប​យក្ស​កាតាឡាន់ ព្រោះ​ពួក​គេ​កំពុង​ខ្វះខាត​ខ្សែការពារ​ស្ដាំ។ កាល​ពី​រដូវកាល​មុន​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Xavi Hernandez បាន​ស៊ូទ្រាំ​យ៉ាង​លំបាក​ស្ទើរ​ពេញ​មួយ​រដូវកាល ជាមួយ​នឹង​ការ​ប្រកួត​ដោយ​ប្រើប្រាស់ Jules Kounde និង Ronald Araujo ជា​ខ្សែការពារ​ស្ដាំ ខណៈ​ដែល​អ្នក​ទាំង​ពីរ​មាន​ជំនាញ​ពិត​ប្រាកដ​នៅ​តំបន់​កណ្ដាល​ប៉ុណ្ណោះ។

កីឡាករ​ចំណូល​ថ្មី Joao Cancelo ដែល​មក​បំពេញ​ចំណុច​ខ្វះខាត​របស់ Barcelona បាន​និយាយ​បន្ទាប់​ពី​ការ​ចាកចេញ​ពី​ក្រុម​របស់​លោក Pep Guardiola ​ថា៖ “វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​ចង់​អរគុណ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់ខ្ញុំ និង​ម្តាយ​របស់​ខ្ញុំ ដែល​បាន​មើល​ខ្ញុំ​ពី​ស្ថាន​សួគ៌ គាត់​ដឹង​ថា​ខ្ញុំ​ចង់​លេង​នៅ​ទីនេះ។ Barcelona តែង​តែ​ជា​ក្លឹប​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ ខ្ញុំ​ចង់​លេង​នៅ​ទី​នេះ។ ខ្ញុំ​ដឹង​ច្រើន​អំពី​ពួក​គេ ជាមួយ​នឹង​វប្បធម៌​ដែល​ក្លឹប​មាន។ នេះ​គឺ​ជា​ក្លឹប​ដ៏​ល្អ​បំផុត​ ដែល​ខ្ញុំ​បាន​ចូលរួម​ជាមួយ…”។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២