បាល់ទាត់អន្តរជាតិ
Edinson Cavani ត្រៀមផ្លាស់ទៅក្លឹប Boca Juniors ដែលស្ថិតនៅក្នុងប្រទេសអាហ្សង់ទីន

ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លឹបបិសាចក្រហម Manchester United កំពុងស្ថិតការពិភាក្សាផ្លូវការណ៍មួយ ដើម្បីសម្រេចការផ្ទេរទៅចូលរួមជាមួយ Boca Juniors ដែលជាក្លឹបស្ថិតនៅប្រទេសអាហ្សង់ទីន។
Cavani បានទទួលរងនូវការលំបាកយ៉ាងខ្លាំង ក្នុងរដូវកាល 2021/22 ជាមួយនឹងបញ្ហារបួស និងទម្រង់លេងមិនសូវល្អ។ សរុបមកគាត់បានបង្ហាញខ្លួនត្រឹមតែ 17 ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំងអស់របស់ក្លឹប ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់។
លើសពីនេះទៅទៀត វត្តមានរបស់ Cristiano Ronaldo នៅរដូវក្តៅនេះ ក៏ជាផ្នែកមួយដែលបានកាត់បន្ថយឱកាសលេងរបស់កីឡាករសញ្ជាតិអ៊ុយរូហ្គាយក្នុងរដូវកាលនេះដែរ។ របាយការណ៍ពី Mirror បានអះអាងថា នេះជាហេតុផលដ៏សំខាន់ដែលធ្វើឲ្យ Cavani ត្រូវតែសម្រេចចិត្តចាកចេញនៅរដូវក្តៅនេះ។
បន្ទាប់ពីការសម្រេចចិត្តចាកចេញពី PSG ខ្សែប្រយុទ្ធ Edinson Cavani ហាក់ដូចជាសោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់ ដោយកាលនោះគាត់មានជម្រើសពីរ ដោយបន្តកុងត្រា រឺចាកចេញ។ ប៉ុន្តែ Edinson Cavani បានសម្រេចចិត្តចាកចេញ។
បច្ចុប្បន្ន Boca Juniors គឺជាក្លឹបដែលពេញចិត្តក្នុងការចុះហត្ថលេខាលើរូបគាត់ ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega