បាល់ទាត់អន្តរជាតិ
Valencia ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលគ្មានតម្លៃខ្លួន Edinson Cavani

គ្រូបង្វឹករបស់ក្លឹប Valencia លោក Gennaro Gattuso បានបង្ហើបឲ្យដឹងថា ក្លឹបរបស់លោកមានទំនុកចិត្តខ្ពស់ ក្នុងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីនៅរដូវក្ដៅនេះ ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Edinson Cavani។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនពេញមួយរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គាត់ជាមួយក្លឹប Manchester United បានផុតកំណត់។
ដូចគ្នានេះដែរ Cavani ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអេស្ប៉ាញ ចាប់តាំងពីពេលនោះមក។ ក្លឹប Real Sociedad ជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើម៉ាស៊ីនរកគ្រាប់បាល់វ័យ 35 ឆ្នាំរូបនេះ ខណៈដែលពួកគេបានបាត់បង់ Alexander Isak ដែលផ្ទេរទៅចូលរួមជាមួយ Newcastle United។
ទោះជាយ៉ាងណា ថ្មីៗនេះ Valencia កំពុងមានភាគរយខ្ពស់ សម្រាប់ការផ្ទេរខ្សែប្រយុទ្ធចាស់វស្សារូបនេះ ខណៈដែលថ្លែងមុនការប្រកួតរបស់ Valencia ទល់នឹង Atletico Madrid នៅថ្ងៃស្អែកនេះ លោក Gattuso បាននិយាយថា លោកមានក្ដីសង្ឃឹម និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការនាំយក Edinson Cavani មកចូលរួមជាមួយក្លឹបរបស់លោក។
ប្រភព: Strettynews
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)