បាល់ទាត់អន្តរជាតិ
Valencia ត្រៀមបញ្ចប់កុងត្រារបស់ Edinson Cavani មុនកំណត់

ក្លឹបអេស្ប៉ាញ Valencia CF ត្រូវបានគេដឹងថា កំពុងគ្រោងនឹងបញ្ចប់កុងត្រារបស់ Edinson Cavani មុនកំណត់។ យ៉ាងណាមិញ កីឡាករវ័យ 36 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Valencia កាលពីមួយឆ្នាំមុន បន្ទាប់ពីកុងត្រារបស់គាត់នៅ Manchester United បានផុតកំណត់។
ថ្វីត្បិតតែ Edinson Cavani នៅមានទម្រង់លេងល្អ ប៉ុន្តែរបួសជាញឹកញាប់របស់គាត់បានធ្វើឲ្យមានការរំខានដល់ក្រុម ហើយ Valencia ស្ទើរតែត្រូវធ្លាក់ចុះដល់តំបន់ត្រូវកាត់ចោលផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានបញ្ចប់រដូវកាលមុនដោយមានគ្រាប់បាល់ 5 គ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួតពេញមួយរដូវកាលនៅ La Liga។
ទោះបីជាពេលនេះគាត់នៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ Valencia ចង់បញ្ចប់កុងត្រារបស់គាត់មុនកំណត់នៅរដូវក្ដៅនេះ ដើម្បីអាចយកប្រាក់ពលកម្មរបស់គាត់ សម្រាប់ការចំណាយផ្សេងៗទៀតដែលមានផលប្រយោជន៍ដល់ក្លឹប។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano ក៏បានរាយការណ៍ដែរថា Edinson Cavani នឹងមិនធ្វើដំណើរសម្រាប់ការប្រកួតមុនបើករដូវកាលរបស់ Valencia នោះទេ ខណៈដែលគាត់កំពុងរវល់ជាមួយនឹងការចរចាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនអំពីរឿងនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi