បាល់ទាត់អន្តរជាតិ
Cavani វ៉ៃអេក្រង់ VAR មួយដៃ ដួលបះជើង ក្រោយពេលអ៊ុយរូហ្គាយធ្លាក់ចេញពី World Cup

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ គឺជាឆ្នាំចុងក្រោយរបស់ Edinson Cavani និង Luis Suarez ហើយយើងនឹងមិនឃើញអ្នកទាំង 2 នៅ World Cup ម្តងទៀតឡើយ។ ខ្សែប្រយុទ្ធឆ្នើម 2 រូបនេះ គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់អ៊ុយរូហ្គាយ។
បច្ចុប្បន្ននេះទាំង Luis Suarez និង Edinson Cavani សុទ្ធតែមានអាយុ 30 ឆ្នាំផ្លាយទៅហើយ ហើយអាចនឹងចូលនិវត្តន៍ពីបាល់ទាត់ក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះខ្សែប្រយុទ្ធ 2 រូបនេះ នឹងឈប់លេងបាល់មុនឆ្នាំ 2026 មកដល់ ដែលជាការប្រកួត World Cup។
យ៉ាងណាការបង្ហាញខ្លួនលើកចុងក្រោយរបស់ Cavani និង Luis Suarez បានបញ្ចប់ទៅយ៉ាងឆាប់រហ័ស ដោយសារក្រុមជម្រើសជាតិរបស់គាត់ធ្លាក់ត្រឹមវគ្គចែកពូល។ អ៊ុយរូហ្គាយត្រូវបានគេរំពឹងថា នឹងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពូល H រួមជាមួយព័រទុយហ្គាល់ ប៉ុន្តែនៅទីបំផុតចំណាត់ថ្នាក់លេខ 2 ត្រូវបានទៅលើកូរ៉េខាងត្បូង។
ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបានយកឈ្នះហ្គាណា 2-0 ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ប៉ុន្តែការទទួលជ័យជម្នះ 2-1 របស់កូរ៉េខាងត្បូងលើព័រទុយហ្គាល់បានធ្វើឲ្យអ៊ុយរូហ្គាយធ្លាក់ទៅចំណាត់ថ្នាក់លេខ 3 ដោយសារកូរ៉េខាងត្បូងមានគ្រាប់បាល់ច្រើនជាង។
ទោះបីជាយ៉ាងណាក៏ដោយ មានការសម្រេចចិត្តពិន័យបាល់ដ៏ចម្រូងចម្រាសមួយនៅចុងម៉ោង ដែលខ្សែការពាររបស់ហ្គាលណា និង Cavani បានជែងបាល់គ្នានៅក្នុងប្រអប់គ្រោះថ្នាក់ ហើយធ្វើឲ្យ Cavani ដួល។ យ៉ាងណាអាជ្ញាកណ្តាលលោក Daniel Siebert បានបដិសេធមិនផ្ដល់បាល់ពិន័យនោះទៅឲ្យ Cavani ឡើយ។ បន្ទាប់ពីចប់ការប្រកួត Edinson Cavani ខឹងសម្បារយ៉ាងខ្លាំង ហើយបានយកដៃទៅវ៉ៃអេក្រង់ម៉ូនីទ័រ VAR ឲ្យដួលបះជើងតែម្ដង ស្របពេលដែលក្រុមជម្រើសជាតិរបស់គាត់ក៏បានធ្លាក់ចេញត្រឹមវគ្គចែកពូលផងដែរ។
ប្រភព: Onefootball