បាល់ទាត់អន្តរជាតិ
Lionel Messi ថា ពេលនេះ Cristian Romero គឺជាខ្សែការពារដ៏ល្អបំផុតម្នាក់ នៅក្នុងពិភពបាល់ទាត់
តារាឆ្នើម Lionel Messi ថ្មីៗនេះបាននិយាយថា Cristian Romero កំពុងក្លាយជាខ្សែការពារដ៏ល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បាននិយាយបែបនេះ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ Cristian Romero សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់នឹងអេក្វាឌ័រកាលពីម្សិលមិញ។
ក្រុមពពកសអាហ្សង់ទីន បានចាប់ផ្តើមយុទ្ធនាការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ 2026 របស់ពួកគេជាមួយនឹងជ័យជម្នះ 1-0 ទៅលើអេក្វាឌ័រ ដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាមេរិចឡាទីន។ គ្រាប់បាល់ជ័យជំនះមួយគ្រាប់របស់អាហ្សង់ទីន គឺជាការស៊ុតបាល់ពិន័យ Free-kick នៅនាទីទី 78 របស់ Lionel Messi។
ថ្វីត្បិតតែ Messi គឺជាចំណែកមួយដ៏សំខាន់ក្នុងការរកគ្រាប់បាល់ជ័យជំនះ ប៉ុន្តែ Cristian Romero គឺជាកីឡាករឆ្នើមប្រចាំការប្រកួតនោះ ដោយគាត់បានរក្សា Clean sheet 98.5% និងការបញ្ជូនបាល់ជោគជ័យបាន 87.5%។ ខ្សែការពាររបស់ក្លឹប Tottenham Hotspur រូបនេះ ត្រូវបានកាពីតែនក្រុមរបស់ខ្លួន Lionel Messi សរសើរថា គេជាខ្សែការពារល្អបំផុតនាពេលបច្ចុប្បន្ន។ Lionel Messi បាននិយាយតាមរយៈ SPORTbible ថា៖ “សម្រាប់ខ្ញុំ គាត់ (Cristian Romero) គឺជាខ្សែការពារដ៏ល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ អស្ចារ្យណាស់យប់នេះ គេជាកីឡាករឆ្នើមប្រចាំការប្រកួត”។
ប្រភព: Sportskeeda