បាល់ទាត់អន្តរជាតិ
Joao Felix បានបដិសេធក្លឹបធំៗជាច្រើននៅអង់គ្លេស ដោយប្រថុយរងចាំសំណើរពី Barcelona

ខ្សែប្រយុទ្ធឆ្នើម Joao Felix និងក្លឹបអ្នកមានបុណ្យ Barcelona ហាក់បីដូចជាសម្រេចបានអ្វីៗដូចការព្រៀងទុក ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានរងចាំសំណើរពី Barcelona អស់រយៈពេលជាយូរ។ គាត់ដឹងថា Barcelona នឹងចុះហត្ថលេខាលើកីឡាករចំណូលថ្មីម្នាក់ មកជំនួសកន្លែង Ousmane Dembele ដែលទើបនឹងចាកចេញទៅ PSG។
Joao Felix ធ្លាប់បាននិយាយថា ក្លឹប Barcelona គឺជាក្លឹបដែលស្ថិតក្នុងក្ដីស្រមៃរបស់ខ្លួនតាំងពីក្មេងមក ហើយមានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា គាត់បានបដិសេធក្លឹបធំៗជាច្រើនដូចជា Liverpool, Manchester United, Aston Villa និងក្លឹបផ្សេងៗទៀត ដើម្បីជ្រើសយកការផ្ទេរមក Camp Nou។
នៅក្នុងអត្ថបទមួយរបស់លោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានប្រាប់ឲ្យដឹងថា ក្លឹប Barcelona គឺជាក្លឹបក្នុងក្តីស្រមៃរបស់គាត់ ហើយគាត់សង្ឃឹមថា កុងត្រារបស់គាត់ជាមួយ Atletico Madrid ដែលមានសុពលភាពរហូតដល់ឆ្នាំ 2029 នឹងអាចត្រូវបាន Barcelona ទិញផ្ដាច់កុងត្រានៅឆ្នាំបន្ទាប់។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona