បាល់ទាត់អន្តរជាតិ
Barcelona និង Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករវ័យក្មេងមួយរូបរបស់ក្លឹប Celta Vigo

កីឡាករវ័យក្មេង Hugo Sotelo របស់ក្លឹប Celta Vigo ត្រូវបានគេមើលឃើញថា នឹងក្លាយជាកីឡាករដ៏មានទេពកោសល្យមួយរូបនាពេលអនាគត កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សពីរនៅក្នុងលីគអេស្ប៉ាញគឺ Barcelona និង Real Madrid ដែលក្លឹបទាំងពីរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់កីឡាករឆ្នើមរូបនេះ។
កីឡាករវ័យ 19 ឆ្នាំ Hugo Sotelo ជាខ្សែបម្រើដែលមានទេពកោលស្យខ្ពស់ក្នុងការអូសបាល់ និងការបាញ់បាល់ពីចម្ងាយបានល្អបំផុត។ Real Madrid ត្រូវបានគេនិយាយថា មានការតាមដានយ៉ាងល្អិតល្អន់អំពី Hugo Sotelo ប៉ុន្តែមិនទាន់សម្រេចចិត្តក្នុងការផ្ទេរកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះឡើយ ដោយចង់បន្តតាមដានការវិវត្តរបស់គាត់ឲ្យបានច្បាស់លាស់ជាមុនសិន។
ទន្ទឹមនឹងនេះដែរ Barcelona ហាក់ដូចជា បោះជំហានបានមុន ក្នុងការចុះហត្ថលេខាលើ Hugo Sotelo ប៉ុន្តែពួកគេមិនទាន់ចរចាជាមួយ Celta Vigo នៅឡើយទេ ខណៈដែលកុងត្រារបស់គាត់នៅជាមួយក្លឹបបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ 2025។ លក្ខខណ្ឌនៃការលក់ចេញខ្សែបម្រើវ័យក្មេងរូបនេះប្រហែលជា 10 លានដុល្លារ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)