បាល់ទាត់អន្តរជាតិ
កីឡាករ Real Madrid បីនាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធនឹងករណីចាប់រំលោភលើនារីម្នាក់

ថ្មីៗនេះមានសេចក្ដីរាយការណ៍មួយពីគេហទំព័រព័ត៌មានអេស្ប៉ាញ El Confidencial បានឲ្យដឹងថា កីឡាកររបស់ក្លឹប Real Madrid បីនាក់ត្រូវបានចាប់ខ្លួន ជុំវិញករណីវីដេអូសិច លើក្មេងស្រីវ័យជំទង់ម្នាក់។
គេបានដឹងថា កីឡាករទាំងបីរូបនោះ ត្រូវបានឃុំខ្លួនបន្ទាប់ពីម្តាយរបស់ក្មេងស្រីបានរាយការណ៍ករណីនេះទៅកាន់ប៉ូលីស។ នារីដែលជាជនរងគ្រោះបានបង្ហើបឲ្យដឹងថា មានម្នាក់ក្នុងចំណោមអ្នកទាំងបីបានថតវីដេអូអាសអាភាសរបស់នាង ហើយផ្ញើទៅអ្នកដទៃ។
យ៉ាងណាមិញ ការស៊ើបអង្កេតកំពុងបន្ត ពីសំណាក់មន្ត្រីស៊ីវិលនៅ Gran Canaria ខណៈដែលពាក្យបណ្ដឹងនេះត្រូវបានដាក់កាលពីថ្ងៃទី 6 ខែកញ្ញាកន្លងទៅ។ កីឡាករដែលមិនត្រូវបានគេបញ្ចេញឈ្មោះទាំងបីរូបនេះ ត្រូវបានគេនិយាយថា ជាកីឡាកររបស់ Real Madrid ដែលមិនសូវល្បីឈ្មោះប៉ុន្មានឡើយ ដោយជាកីឡាករនៅឈុតយុវជន, កីឡាករបម្រុង និងជាកីឡាករនៅឈុតទីបី។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)