បាល់ទាត់អន្តរជាតិ
Jadon Sancho ត្រូវពិន័យមិនឲ្យចូលហ្វឹកហាត់ជាមួយក្រុមឈុតធំ រហូតដល់គេចេញមុខសុំទោសគ្រូបង្វឹករបស់ខ្លួន និងក្លឹប

លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ចង់ឲ្យ Jadon Sancho សុំទោសគាត់ ចំពោះការបង្ហោះសារតាមបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ទើបគាត់អនុញ្ញាតឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រឡប់ទៅហ្វឹកហាត់ជាមួយក្រុមឈុតធំវិញ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្លឹបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា Jadon Sancho បច្ចុប្បន្នកំពុងហ្វឹកហាត់ដោយខ្លួនឯង និងរង់ចាំការដោះស្រាយបញ្ហាវិន័យនៅក្នុងក្រុម។ ខ្សែប្រយុទ្ធស្លាបរូបនេះបានបដិសេដមិនព្រមសុំទោសគ្រូបង្វឹករបស់ខ្លួនឡើយ ដោយលើកឡើងថា រឿងនេះគឺលោក Erik ten Hag គឺជាអ្នកបង្ករឡើងមុន។
យោងតាម Sky Sports បានឲ្យដឹងថា លោក Erik ten Hag នឹងនៅតែឈរក្នុងគោលជំហរដ៏ម៉ឺងម៉ាត់ជាមួយ Jadon Sancho ដោយសារគាត់មិនចង់ឲ្យកីឡាករផ្សេងៗទៀតធ្វើបែបនេះជាមួយខ្លួន។ ដូច្នេះហើយដាច់ខាត Jadon Sancho ត្រូវតែសុំទោសគាត់ និងក្លឹប ទើបគេអាចវិលចូលហ្វឹកហាត់ជាមួយក្រុមឈុតធំវិញបាន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona