បាល់ទាត់អន្តរជាតិ
Barcelona ទាក់ទងរួចស្រេច ក្រោយដឹងថា Nico Williams នឹងផុតកុងត្រាជាមួយ Athletic Bilbao នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងជាមួយភ្នាក់ងាររបស់ Nico Williams ដើម្បីត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះពី Athletic Bilbao នៅឆ្នាំក្រោយ។ កីឡាករវ័យក្មេងរូបនេះ ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធមួយរូបដែលកំពុងឡើងជើង និងអាចមានអនាគតដ៏ភ្លឺស្វាងទៅថ្ងៃក្រោយផងដែរ។
Nico Williams ដែលជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធ Inaki Williams បាននៅជាមួយ Athletic Bilbao តាំងពីនៅឈុតយុវជនក្នុងឆ្នាំ 2013 មកម្ល៉េះ ដោយគាត់ចាប់ផ្ដើមរីកចម្រើនជាលំដាប់ មុនពេលបង្ហាញខ្លួនជាមួយក្រុមឈុតធំជាដំបូងនៅឆ្នាំ 2021។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានលេងឲ្យក្រុមរបស់លោក Ernesto Valverde សរុបចំនួន 89 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 11 ដង។
ទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃរដូវកាលនេះ Nico Williams នឹងផុតកុងត្រារបស់ខ្លួនជាមួយក្លឹបបច្ចុប្បន្នហើយ ដោយគាត់នឹងចាកចេញដោយគ្មានតម្លៃខ្លួន។ របាយការណ៍ពី Sport របស់អេស្ប៉ាញបានអះអាងថា ក្លឹប Barcelona បានទាក់ទងដើម្បីត្រៀមចាំនាំយកកីឡាករឆ្នើមរូបនេះទៅ Camp Nou រួចជាស្រេចទៅហើយ នៅមុនរដូវកាលក្រោយចាប់ផ្ដើម។ Nico Williams ពិតជាមានភាគរយខ្ពស់បំផុត ក្នុងការចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ខណៈដែលគាត់ជាកីឡាករផុតកុងត្រា និងជាកីឡាករសញ្ជាតិអេស្ប៉ាញដែលមានទំនាក់ទំនងល្អជាមួយកីឡាករផ្សេងៗទៀតនៅ Barcelona។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)