បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នាជាមួយ Barcelona ខ្សែការពារកណ្ដាលរបស់ក្លឹប Real Betis រំលឹកពី Lionel Messi

ខ្សែការពារកណ្តាលរបស់ក្លឹប Real Betis គឺកីឡាករ Marc Bartra បានពោលសរសើរជាថ្មីម្ដងទៀតចំពោះវីរបុរសរបស់ក្លឹប Barcelona គឺតារាឆ្នើម Lionel Messi ដែលការនិយាយនោះ មុនពេលក្រុមរបស់គាត់ត្រូវធ្វើដំណើរទៅលេងនៅទឹកដី Camp Nou នៅថ្ងៃសៅរ៍ស្អែកនេះ។
យ៉ាងណាមិញ Marc Bartra ដែលធ្លាប់លេងឲ្យ Barcelona ចន្លោះឆ្នាំ 2009 និង 2016 បានចូលរួមជាមួយ Real Betis នៅរដូវក្តៅនេះដោរផ្ទេរពីក្លឹប Trabzonspor។ អំឡុងពេលជិតមួយទសវត្សរ៍នៅ Camp Nou កីឡាករវ័យ 32 ឆ្នាំរូបនេះភាគច្រើនលេងជាកីឡាករបម្រុង ហើយក៏មិនសូវមានកេរ្តិ៍ឈ្មោះលេចធ្លោរដែរ។ ខ្សែការពាររូបនេះបានបង្ហាញខ្លួនសរុបត្រឹមតែ 103 ប្រកួតប៉ុណ្ណោះ ពេលនៅជាកីឡាកររបស់ក្លឹបកាតាឡាន់។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏មានការអនុស្សាវរីយ៍ដ៏ល្អជាមួយអតីតក្លឹបរបស់គាត់ Barcelona ជាពិសេសគឺលេងជាមិត្តរួមក្រុមនឹង Lionel Messi។ ថ្មីៗនេះ គាត់បានរំលឹកពី Messi ដោយប្រាប់ទៅកាន់ SPORT ថា៖ “ខ្ញុំមិនដែលឃើញកីឡាករណាដូចគាត់ (Messi) ទេ។ មើលគាត់លេង ដូចជាការមើលទស្សនីយ៍ភាពសម្ដែងដ៏អស្ចារ្យមួយ។ ខ្ញុំរីករាយដែលគាត់សប្បាយចិត្តពេលទៅលេងនៅ Inter Miami…”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)