Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ប៉ះ​គីឡូ​ធ្ងន់ Sevilla នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ

Published

on

ក្រុម​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ FC Barcelona នឹង​បើក​ទ្វារ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Sevilla នៅ​ម៉ោង 2:00 រំលង​អាធ្រាត​នេះ​ ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ​កំពូល La Liga។ ថ្វីត្បិត​តែ​បច្ចុប្បន្ន Sevilla កំពុង​ឈរ​នៅ​ក្នុង​លេខ​រៀង​ទី 12 ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​អ្នកគាំទ្រ​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​មួយ ក្នុង​ចំណោម​ក្រុម​ធំៗ​ផ្សេង​ទៀត​នៅ​អេស្ប៉ាញ។

ការ​ប្រកួត​ចុងក្រោយ​របស់ Barcelona ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ ដោយ​ពួក​គេ​បាន​ត្រឹម​ស្មើ 1-1 ជាមួយ Mallorca ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​របស់ Sevilla ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ពួក​គេ​បាន​លុត​ក្រុម​ភ្ញៀវ Almeria ក្នុង​លទ្ធផល 5 ទល់​នឹង 1។ យ៉ាង​ណា​មិញ Barcelona ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ព្យាយាម​រក​គ្រាប់​បាល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ទទួល​បាន​ជ័យ​ជំនះ និង​បង្កើន​ទំនុក​ចិត្ត​របស់​ពួកគេ​មុន​ការ​ប្រកួត UEFA Champions League ដ៏ធំ​ដែល​ត្រូវ​ជួប​ជា​មួយ FC Porto។

ទន្ទឹម​នឹង​នេះ​ដែរ ទោះ Sevilla បាន​ចាញ់​បី​ប្រកួត​ដំបូង​របស់​ពួកគេ​ក្នុង​លីគ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​មិន​ដែល​បរាជ័យ​ឡើយ ដោយ​មាន​តែ​ស្មើ និង​ឈ្នះ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ការ​ប្រកួត​សម្រាប់​ក្រុម​របស់​​លោក Xavi Hernandez នៅ​រំលង​អាធ្រាត​នេះ អាច​នឹង​មាន​ភាព​តានតឹង​ខ្លាំង។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២