Connect with us

បាល់ទាត់អន្តរជាតិ

កីឡាការិនី​ស្រស់​ស្អាត Maria Markovic ប្រាប់​ឈ្មោះ​កីឡាករ​ល្អ​បំផុត​រវាង Cristiano Ronaldo និង Lionel Messi

Published

on

កីឡាការិនី​ល្បី​ឈ្មោះ Ana Maria Markovic បាន​ទម្លាយ​ពី​ចម្លើយ​នៃ​ការ​ជជែក​ដេញ​ដោល​ជា​យូរ​មក​ហើយ​ថា តើ​អ្នកណា​ជា​កីឡាករ​បាល់ទាត់​​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពបាល់ទាត់ (GOAT) រវាង Cristiano Ronaldo និង Lionel Messi។ យ៉ាង​ណា កីឡាការិនី​ដែល​មាន​​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ម៉ូដែល​រូប​នេះ បាន​ជ្រើសយក Cristiano Ronaldo ជា​កីឡាករ​ល្អ​បំផុត។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន Cristiano Ronaldo បាន​បញ្ជាក់​​ថា ការ​ប្រជែង​រវាង​គាត់ និង Lionel Messi គឺ​ជា​ការ​ប្រជែង​ដែល​អស្ចារ្យ ហើយ​ពេល​នេះ​វា​បាន​បញ្ចប់​ហើយ។ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​អ្នក​គាំទ្រ​គាត់​ក៏​ដោយ មិន​មែន​អ្នកត្រូវ​តែ​ស្អប់ Messi នោះ​ឡើយ។

ថ្វី​ត្បិត​តែ​បែប​នេះ​ក៏​ដោយ មនុស្ស​ជា​ច្រើន​នៅ​តែ​ជជែកវែកញែក​ពី​តារា​ឆ្នើម​ទាំង​ពីរ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល​​ជិត 2 ទស្សវត្សរ៍​មក​ហើយ។ ដូចគ្នា​នេះ​ដែរ​ថ្មីៗ​នេះ Ana Maria Markovic ក៏​បាន​ស្ថិត​ក្នុង​សំណួរ​នៃ​ការ​ជ្រើសរើស​រវាង Cristiano Ronaldo និង Lionel Messi ដែរ ហើយ​នាង​បាន​ប្រាប់ ដោយ​សរសេរ​នៅ​លើ​គណនី Twitter របស់​ខ្លួន​ថា៖ “សម្រាប់​ខ្ញុំ Cristiano Ronaldo គឺ​ល្អបំផុត។ ខ្ញុំ​​គោរព​តាម​ការ​យល់​​ឃើញ​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ​ខ្ញុំ​និយាយ​ពី​ជម្រើស​របស់​ខ្ញុំ”។

ប្រភព: Sportsbrief

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២