បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk

តារាឆ្នើមរបស់ក្លឹប Tottenham Hotspur គឺកីឡាករ Cristian Romero បានផ្លាស់ប្តូរគំនិតរបស់គាត់កាលពីមុន ពាក់ព័ន្ធនឹងខ្សែការពារល្អបំផុតក្នុងពិភពបាល់ទាត់ ដោយបានទម្លាក់តម្លៃរបស់ Virgil van Dijk ដែលជាកាពីតែនក្រុមរបស់ Liverpool ថា គេឈរនៅចំណាត់ថ្នាក់ក្រោយ Lisandro Martinez របស់ Manchester United។
យើងប្រហែលជាមិនចម្លែកចិត្តទេដែល Cristian Romero បានជ្រើសយកមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ជាខ្សែការពារល្អបំផុតប្រចាំលីគកំពូលរបស់អង់គ្លេស ប៉ុន្តែកាលពីមុន គាត់បានជ្រើសរើសយក Van Dijk ជាកីឡាករល្អបំផុត។ ថ្មីៗនេះ នៅមុនការប្រកួត Premier League រវាងក្រុមទាំងពីរមកដល់នៅយប់ស្អែកនេះ Romero ត្រូវបានគេសួរថា តើខ្សែការពារល្អបំផុតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាអ្នកណា?
នៅពេលនោះ កីឡាករវ័យ 25 ឆ្នាំរូបនេះបានប្រាប់ Amazon Prime ថា៖ “Lisandro Martinez!!! សម្រាប់ខ្ញុំ គាត់គឺជាខ្សែការពារដ៏ល្អបំផុតនៅក្នុងពិភពលោក”។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ Cristian Romero ក៏ត្រូវបានគេចាត់ទុកជាខ្សែការពារល្អបំផុតម្នាក់ផងដែរ ស្របពេលដែលគាត់បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន FIFA World Cup 2022 របស់អាហ្សង់ទីន។
ប្រភព: Dailypost NG