បាល់ទាត់អន្តរជាតិ
វីរបុរសបាល់ទាត់ Ally McCoist ណែនាំ Osimhen ឲ្យផ្ទេរទៅចូលរួមជាមួយ Chelsea រឺ Real Madrid
វីរបុរសរបស់ក្លឹប Rangers លោក Ally McCoist បានជម្រុញឲ្យខ្សែប្រយុទ្ធរបស់ក្លឹប Napoli គឺកីឡាករ Victor Osimhen បដិសេធក្នុងការផ្ទេរទៅកាន់ Saudi Pro League ដោយជ្រើសរើស Chelsea រឺ Real Madrid ជំនួសវិញ។
Victor Osimhen បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធល្អបំផុតជាច្រើនទៀតក្នុងពិភពបាល់ទាត់ ជាពិសេសទម្រង់លេងដ៏គួរឲ្យអារម្មណ៍ខ្លាំងកាលពីរដូវកាលមុន។ កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបានជួយ Napoli ឲ្យលើកពាន Serie A ជាលើកដំបូង ដោយខកខានក្នុងរយៈពេល 33 ឆ្នាំចុងក្រោយ។
ទោះជាយ៉ាងណាក៏ដោយ Victor Osimhen អាចសម្រេចចិត្តបង្ខំខ្លួនឯងឲ្យចាកចេញពី Napoli នៅខែមករាឆ្នាំក្រោយនេះហើយ ដោយអតីតកីឡាកររបស់ក្លឹប Lille រូបនេះ កំពុងមានភាពរកាំរកូសជាមួយក្លឹប រហូតឈានដល់ការប្រឈមមុខគ្នាចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងក្លឹប Napoli បានបង្ហាញវីដេអូសើចចំអកគាត់នៅលើ TikTok។
ជាមួយនឹងប្រធានបទនិយាយពី Victor Osimhen លោក McCoist បាននិយាយនៅលើ talkSPORT ដោយណែនាំខ្សែប្រយុទ្ធរូបនេះថា៖ “គាត់មិនអាចទៅអារ៉ាប៊ីសាអូឌីតទេ! គាត់គឺជាកីឡាករដែលមានគុណភាពពិតប្រាកដ ហើយគាត់គួរតែទៅ Chelsea រឺ Real Madrid”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar