Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែការពារ​សំខាន់ Cristian Romero ជា​ពីរបួស​ទាន់​ពេល​នៃ​កា​រប្រកួត​ទល់​នឹង​បិសាចក្រហម

Published

on

ក្លឹប​មាន់ខ្នាយ Tottenham Hotspur បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ស្ថានភាព​របស់​ខ្សែការពារ​សំខាន់​របស់​ខ្លួន Cristian Romero ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​វិល​ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ មុន​ការ​ប្រកួត Premier League ដ៏​សំខាន់​ដែល​ត្រូវ​តទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Manchester United នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​មិន​បាន​លេង​ឲ្យ Tottenham Hotspur ចាប់​តាំង​ពី​របួស​សរសៃ​ពួរ​របស់​ខ្លួន ពេល​ប្រកួត​ប៉ះនឹង Everton ដែល​ជា​ការ​ប្រកួត​ក្នុង​​ក្របខ័ណ្ឌ​កំពូល Premier League កាល​ពី​ថ្ងៃ​ទី 23 ខែធ្នូ ឆ្នាំមុន។ បន្ទាប់​ពី​នោះ​មក​លោក Ange Postecoglou ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា Romero នឹង​ត្រូវ​សម្រាក​ពី​លើ​ទីលាន 4 ទៅ 5 សប្តាហ៍ ដើម្បី​ព្យាបាល​របួស។

ការ​អវត្តមាន​របស់ Romero នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ រួម​ជាមួយ​នឹង​ខ្សែការពារ​កណ្តាល Micky van de Ven ដែល​របួស​ដែរ​នោះ បាន​បង្ខំ​ឲ្យ​លោក Postecoglou ប្រើប្រាស់ Emerson Royal និង Ben Davies ក្នុង​តំបន់​ការពារ​កណ្តាល។ លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​បាន​ខ្វះខាត​នៅ​តំបន់​បម្រើ​ផង​ដែរ ដោយ​កីឡាករ​សំខាន់ James Maddison បាន​រងរបួស ខណៈ​ដែល​កាពីតែន​ក្រុម Son Heung-min ជាប់​ភារកិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍ Asian Cup។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២