Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​មួយ​រូប​របស់​តោខៀវ​លើក​ឡើង​ថា Cristian Romero កំពុង​បំផ្លាញ​ក្រុម​របស់​ខ្លួន​ឯង

Published

on

ខ្សែការពារ Cristian Romero អាច​បំផ្លាញ​រដូវកាល​ដ៏​ល្អ​របស់ Tottenham Hotspur នេះ​បើ​យោង​តាម​អតីត​កីឡាករ​ឆ្នើម Chris Sutton របស់​ក្លឹប​តោខៀវ Chelsea បាន​លើក​ឡើង។ Chris Sutton បាន​និយាយ​បែប​នេះ បន្ទាប់​ពី​ខ្សែការពារ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ទទួល​កាត​ក្រហម​ក្នុង​ការ​ប្រកួត​ទល់ Chelsea កាល​ពី​រំលង​អាធ្រាត​យប់​មិញ។

យ៉ាង​ណា​មិញ Cristian Romero ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ប្រកួត នៅ​នាទី​ទី 33 បន្ទាប់​ពី​គាត់​បាន​បង្ករ​កំហុស​ដោយ​បើក​បាត​ទៅ​លើ Enzo Fernandez ដែល​ជា​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន។ ជា​ចុង​ក្រោយ Tottenham Hotspur បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​ដោយ​ចាញ់ Chelsea ក្នុង​លទ្ធផល 4 ទល់​នឹង 1។

តាម​ពិត​ទៅ Cristian Romero ស្ទើរ​តែ​ទទួល​បាន​កាត​ក្រហម​តាំង​ពី​ពេល​គាត់​បាន​ទាត់​ជើង Levi Colwill ម្ល៉េះ តែ​ពេល​នោះ​អាជ្ញា​កណ្ដាល​មិន​បាន​ឃើញ និង​មិន​បាន​ស្នើរ​ឲ្យ​មាន​ការ​​ឆែក​មើល VAR។ ដោយ​ឡែក​ជុំ​វិញ​អាកប្បកិរិយា​នេះ​ដែរ លោក Chris Sutton បាន​និយាយ​ថា៖ “គាត់​អាច​បំផ្លាញ​ក្រុម​របស់​ខ្លួន។ គាត់​លេង​បាន​យ៉ាង​ល្អ​ជាមួយ Van de Ven ប៉ុន្តែ​​គាត់​​អាច​ធ្វើ​វា​បាន​ត្រឹមតែ​រយៈ​ពេល​ខ្លី​​ប៉ុណ្ណោះ។ Cristian Romero គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ សម្រាប់​ដំណើរ​ផ្សងព្រេង​ពេញ​មួយ​រដូវកាល​របស់ Tottenham Hotspur”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២