Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចង់​ដោះដូរ Raphinha ជាមួយ Cristian Romero

Published

on

ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Barcelona គឺ​កីឡាករ Raphinha ស្រប​ពេល​ដែល​ក្លឹប​យក្ស​កាតាឡាន់ ក៏​មាន​ចិត្ត​ចង់បាន​ខ្សែការពារ Cristian Romero ផង​ដែរ។

របាយការណ៍​ពី Football Transfers បាន​អះអាង​ថា Barcelona ចង់​បាន​តម្លៃ​ខ្លួន 70 លានអឺរ៉ូ​សម្រាប់ Raphinha តែ​ពួក​គេ​ក៏​មាន​ជម្រើស​ដ៏​ប្រសើរ​មួយ​ផ្សេង​ទៀត​ផង​ដែរ ប្រសិន​បើ Tottenham Hotspur មិន​មាន​ទឹកប្រាក់​ក្នុង​តម្លៃ​នៃ​ការ​ស្នើសុំ​ទេ​នោះ គេ​អាច​ដោះដូរ​ជាមួយ Cristian Romero បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Tottenham Hotspur ប្រហែល​ជា​កំពុង​ពិចារណា​លើ​រឿង​នេះ ខណៈ​ដែល​កីឡាករ​អាហ្សង់ទីន Cristian Romero គឺ​ជាកីឡាករ​ដ៏​សំខាន់​របស់​ពួក​គេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Cristian Romero ជា​កីឡាករ​ដែល​កំពុង​មាន​ហាង​ឆេង​ខ្ពស់ ព្រោះ​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ កំពុង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​អធិរាជស Real Madrid។ ប្រសិន​បើ Tottenham Hotspur មិន​ចង់​បាត់បង់​ខ្សែការពារ​រូប​នេះ​ទេ ពួក​គេ​ត្រូវ​​ត្រៀម​​ខ្លួន​ក្នុង​ការ​ចំណាយ​យ៉ាង​ហោច​ណាស់ 70 លាន​អឺរ៉ូ លើ Raphinha ដែល​ជា​តម្លៃ​នៃ​ការ​ចង់​បាន​របស់ Barcelona។

ប្រភព: Thehardtackle

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២