Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ចាញ់​ជា​លើក​ដំបូង​ក្រោម​ស្នាដៃ​របស់ Tottenham Hotspur

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត Premier League រដូវកាល​នេះ ក្រោម​ស្នាដៃ​របស់​ក្រុម​ម្ចាស់​ផ្ទះ Tottenham Hotspur។ Liverpool បាន​តស៊ូ​ប្រយុទ្ធ​នឹង Tottenham Hotspur ដោយ​ពួក​គេ​មាន​គ្នា​ត្រឹមតែ 9 នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ​ពីរ​នាក់​របស់​ខ្លួន​បាន​ទទួល​កាត​ក្រហម។

Liverpool បាន​បរាជ័យ​ក្នុង​ការ​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់ 17 ប្រកួត​នៅ Premier League ដោយ​ចាញ់ Tottenham Hotspur ក្នុង​លទ្ធផល 2-1 ខណៈ​ដែល​គ្រាប់​បាល់​ពីរ​គ្រាប់​របស់​មាន់ខ្នាយមាស Tottenham Hotspur គឺ​ជា​ស៊ុត​បញ្ចូលទី​ពី​សំណាក់ Son Heung-min នៅ​នាទីទី 36 និង​គ្រាប់​បាល់​ចូលទី​ខ្លួន​ឯង (Own Goal) របស់ Joel Matip នៅ​ចុង​ម៉ោង​នាទីទី 90+6។

ហង្សក្រហម​បាន​ត្រឹមវាយ​បក​បាន​មួយ​គ្រាប់​វិញ​ប៉ុណ្ណោះ ដែល​ជា​ការ​ស៊ុត​បាល់​បញ្ចូលទី​របស់ Cody Gakpo នៅ​ចុង​តង់ទី 1 នាទីទី 45+4។ យ៉ាង​ណា​មិញ​នៅ​ពេល​នេះ មាន​តែ​ពីរ​ក្រុម​ប៉ុណ្ណោះ​នៅ Premier League ដែល​មិន​ទាន់​ស្គាល់​ចាញ់​គឺ Tottenham Hotspur និង​ក្លឹប​កាំភ្លើង​ធំ Arsenal ស្រប​ពេល​ដែល​ក្រុម​ការពារ​តំណែង​ជើង​ឯក និង​កំពុង​ឈរ​នៅ​កំពូល​តារាង Man City បាន​បរាជ័យ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្រោម​ស្នាដៃ Wolves 2-1 កាល​ពី​ម្សិលមិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២