Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ឆក់​យក​ខ្សែបម្រើ​មួយ​រូប​ដែល Liverpool និង Man United ចង់​បាន

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​ឱកាស​ដ៏​ល្អ​បំផុត ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប Royal Antwerp គឺ​ខ្សែបម្រើ Arthur Vermeeren។ កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា នឹង​អាច​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ។

Arthur Vermeeren ត្រូវ​បាន​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ចាប់​អារម្មណ៍​ខ្លាំង ហើយ​គេ​ជឿ​ថា Barcelona នឹង​ក្លាយ​ជា​ក្លឹប​ដែល​អាច​ចុះ​ហត្ថលេខា​លើ​កីឡាករ​ដ៏​មាន​ទេពកោសល្យ​រូប​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេ​បាន​ដឹង​ថា Manchester United, Liverpool និង Ajax ក៏​ពេញ​ចិត្ត​នឹង​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម Mundo Deportivo បាន​ឲ្យ​ដឹង​ថា Barcelona កំពុង​ក្លាយ​ជា​បេក្ខភាព​ក្លឹប​ដែល​មាន​ឥទ្ធិពល និង​ឱកាស​ខ្ពស់​សម្រាប់​ការ​ផ្ទេរ Arthur Vermeeren។ របាយ​ការណ៍​នេះ​ដែរ​បាន​អះអាង​ថា នាយក​កីឡា​ថ្មី​របស់ Barcelona លោក Deco ក៏​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​នៅ​ក្លឹប Antwerp រួច​ហើយ​ដែរ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ទេរ​គេ​ទៅ​ទឹកដី Camp Nou នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២