បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រសាងសង់រូបសំណាកដ៏ចម្លែកមួយរបស់ Erling Haaland

ខ្សែប្រយុទ្ធ Haaland កំពុងដើរតាមគម្រូរបស់ Cristiano Ronaldo និង Salah ដោយមានគេធ្វើជារូបសំណាកដ៏ចម្លែក ដែលធ្វើនៅក្នុងប្រទេសន័រវេស។ រូបសំណាករបស់ Haaland ត្រូវបានធ្វើឡើងពីឈើ ក្នុងទីក្រុង Algard។
ដោយឡែក Erling Haaland បានក្លាយជាកំពូលតារាបាល់ទាត់ដ៏ល្បីបំផុតម្នាក់ នៅប៉ុន្មានរដូវកាលចុងក្រោយនេះ រហូតដល់មានអ្នកគាំទ្រជាច្រើនលើកឡើងថា គេគឺជាអ្នកស្នងតំណែងរបស់តារាឆ្នើម Cristiano Ronaldo និង Lionel Messi ទៀតផង។
ភាពល្បីល្បាញរបស់ Haaland ត្រូវបានគេលើកតម្កើង ដោយមានសង់ជាទម្រង់រូបសំណាក ប៉ុន្តែរូបសំណាកនោះហាក់ដូចជាចម្លែក និងគួរឲ្យអស់សំណើច ដូចកាលដែលគេបានធ្វើរូបសំណាករបស់ Cristiano Ronaldo និង Mohamed Salah ដែរ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega