Connect with us

បាល់ទាត់អន្តរជាតិ

Xavi ប្រាប់​ឈ្មោះ​ខ្សែប្រយុទ្ធ 3 រូប ដែល​គាត់​ពិបាក​ទប់ទល់​បំផុត ក្នុង​នាម​ជា​គ្រូ​បង្វឹក​ម្នាក់​របស់ Barcelona

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មានបុណ្យ Barcelona គឺ​លោក Xavi Hernandez បាន​លើក​យក​ឈ្មោះ​ខ្សែប្រយុទ្ធ Marcus Rashford របស់​ក្លឹប​បិសាចក្រហម Manchester United ថា​ជា​កីឡាករ​ដ៏​លំបាក​ទប់ទល់​បំផុត​របស់​គាត់ ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​មក។

គួរ​រំលឹក​ផង​ដែរ​ថា Xavi Hernandez បាន​ដឹកនាំ Barcelona នៅ​ក្នុង​ការ​ប្រកួត​តទល់​នឹង Man United ក្នុង​វគ្គ Play-Off នៃ​ក្របខណ្ឌ Europa League កាល​ពី​រដូវកាល​មុន ហើយ​ពួក​គេ​បាន​បរាជ័យ​ក្រោម​ស្នាដៃ​របស់​បិសាចក្រហម ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង 4 ទល់​នឹង 3។

ក្នុង​ការ​ប្រកួត​នោះ Marcus Rashford បាន​ស៊ុតបាល់​បញ្ចូលទី​ក្នុង​លទ្ធផល​ស្មើ 2-2 នៅ​ទឹកដី Camp Nou ប៉ុន្តែ​ប្រកួត​ជើង​ទីពីរ​នៅ Old Trafford ក្លឹប​យក្ស​កាតាឡាន់​បាន​ចាញ់​បិសាចក្រហម 2-1។ ថ្មីៗ​នេះ Xavi Hernandez បាន​សារភាព​ថា កីឡាករ​របស់​គាត់​ពិបាក​នឹង​តាម​បិទ Rashford ក្នុង​អំឡុង​ពេល​ប្រកួត Europa League កាល​ពី​ឆ្នាំ​មុន។

នៅ​ពេល​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ប្រាប់​ឈ្មោះ​កីឡាករ​ដ៏​ពិបាក​បញ្ឈប់​ក្នុង​នាម​ជា​គ្រូបង្វឹក លោក Xavi Hernandez បាន​ប្រាប់​ទៅ​កាន់ Mundo Deportivo ថា៖ “Rashford ធ្វើ​ឲ្យ​យើង​ចំណាយ​ពេលវេលា​ច្រើន​ជា​មួយ​គាត់ ហើយ​រួម​ទាំង Vinicius Jr និង Karim Benzema ផង​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២