បាល់ទាត់អន្តរជាតិ
Real Madrid នឹងអវត្តមានកីឡាករ 4 រូប ក្នុងការប្រកួតទល់នឹង Napoli រំលងអាធ្រាតនេះ!!!

នៅម៉ោង 2 រំលងអាធ្រាតនេះ គឺជាការប្រកួតវគ្គជម្រុះក្នុងពូល C នៃក្របខណ្ឌ UEFA Champions League រវាងក្រុមម្ចាស់ផ្ទះ Napoli និង Real Madrid។ យ៉ាងណាមិញ នៅមុនការប្រកួតមកដល់ គេបានដឹងថា ក្លឹបអធិរាជស Real Madrid នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួន។
Real Madrid នឹងមិនអាចជួយឲ្យ David Alaba ជាពីរបួសបានទាន់ពេលវេលាសម្រាប់ការប្រកួត នៅថ្ងៃអង្គារនេះទល់នឹង Napoli ឡើយ ដោយសារខ្សែការពាររូបនេះមានបញ្ហានៅត្រង់ក្រលៀន។ ស្របពេលដែល Alaba មិនបានធ្វើដំណើរទៅប្រទេសអ៊ីតាលី មានន័យថា Nacho នឹងត្រូវជំនួសតំណែងជាខ្សែការពារកណ្តាល ជាមួយនឹង Antonio Rudiger។
Real Madrid នឹងបន្តការប្រកួតដោយគ្មាន Eder Militao ដោយកីឡាកររូបនេះនៅព្យាបាលរបួស ក្រោយការវះកាត់លើជង្គង់ ACL តាំងពីដើមរដូវកាលនេះ។ Thibaut Courtois ក៏នៅតែបន្តអវត្តមាន ហើយ Kepa Arrizabalaga នឹងរ៉ាប់រងតួនាទីជាអ្នកចាំទីជម្រើសដំបូងដដែល។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើវ័យក្មេង Arda Guler ក៏អវត្តមានដូចគ្នា ដោយកីឡាករសញ្ជាតិទួរគីរូបនេះ មានបញ្ហារបួសភ្លៅ។
ប្រភព: Sportsmole