Connect with us

បាល់ទាត់អន្តរជាតិ

Barcelona និង Real Madrid ត្រៀម​ដណ្ដើម​គ្នា​ចុះ​ហត្ថលេខា​ផ្ទេរ Leroy Sane

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​នៃ​កុងត្រា​របស់ Leroy Sane នៅ Bayern Munich ដោយ​ក្លឹប​យក្ស​នៅ La Liga ទាំង​ពីរ ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើខ្សែប្រយុទ្ធ​រូប​នេះ​នៅ​ចុង​បញ្ចប់​នៃរដូវកាល​ខាង​មុខ។

កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ កំពុង​ស្ថិត​ក្នុង​រយៈពេល 2 ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់​គាត់​នៅ Allianz Arena គិត​ចាប់​តាំង​ពី​បាន​ចាកចេញ​ពី​អតីត​ក្លឹប​ចាស់ Manchester City នៅ​រដូវក្តៅ​ឆ្នាំ 2020។ បច្ចុប្បន្ន Leroy Sane ជា​តួអង្គ​ឯក​នៅ Bayern Munich ខណៈ​ដែល​រដូវកាល​ថ្មី​នេះ គាត់​រក​បាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន 10 ប្រកួត ដំបូង​របស់​ខ្លួន។

ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង Real Madrid ត្រូវ​បាន​គេ​ជឿ​ថា បាន​កោតសរសើរ​ពី​សមត្ថភាព​កីឡាករ​អាឡឺម៉ង់​រូប​នេះ​ជា​​យូរ​មក​​ហើយ។ ពួក​គេ​នឹង​ព្យាយាម​ចរចា​ដើម្បី​ចុះ​ហត្ថលេខា​លើ​គាត់ ប្រសិន​បើ Leroy Sane សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​នៅ Allianz Arena។ សម្រាប់ Real Madrid ពួក​គេ​ចង់​បាន Leroy Sane ក្នុង​ករណី​ដែល​ពួក​គេ​មិន​អាច​សម្រេច​ចុះ​ហត្ថលេខា​លើ Kylian Mbappe ពី Paris Saint-Germain បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២