Connect with us

បាល់ទាត់អន្តរជាតិ

Mitoma មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ និង​ត្រៀម​បន្ត​កុងត្រា​ថ្មី​នៅ Brighton

Published

on

ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Brighton គឺ​កីឡាករ Kaoru Mitoma ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​រយៈពេល 5 ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន បើ​ទោះ​បី​ជា​គាត់​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជា​ច្រើន​រួម​ទាំង Manchester City និង Manchester United ក៏​ដោយ។

កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ក្លឹប Brighton ទិញ​យក​ពី​ក្លឹប​ក្នុង​ទឹកដី​កំណើត​របស់​គាត់ Kawasaki Frontale កាល​ពី​ខែ​សីហា ឆ្នាំ 2021 ហើយ​បន្ទាប់​មក Brighton បាន​បញ្ជូន​គេ​ឲ្យ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល 2021-2022 នៅ Union SG មុន​ពេល​ក្លាយ​ជា​តារា​ឆ្នើម​នៅ​ក្នុង​ក្រុមរបស់​លោក Roberto De Zerbi។

កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ បាន​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​បាន 10 គ្រាប់ និង Assists 8 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 41 ប្រកួត​សម្រាប់ Brighton កាល​ពី​រដូវកាល​មុន ដោយ​បាន​ជួយ Brighton ឲ្យ​បញ្ចប់​រដូវកាល​ក្នុង​ចំណាត់​ថ្នាក់​លេខ 6 ក្នុង​តារាង Premier League និង​ទទួល​បាន​កៅអី​លេង​ពាន Europa League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២