Connect with us

បាល់ទាត់អន្តរជាតិ

Messi របួស​នៅ Inter Miami តែ​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដូច​សព្វដង

Published

on

តារា​ឆ្នើម Lionel Messi បាន​អវត្តមាន​សម្រាប់​ក្លឹប Inter Miami របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​របួស។ ទោះ​ជា​យ៉ាង​ណា ថ្មីៗ​នេះ​គាត់​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដូច​ធម្មតា សម្រាប់​ការ​ប្រកួត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

យ៉ាង​ណា​មិញ​ក្រុម​ម្ចាស់​ជើង​ឯក World Cup អាហ្សង់ទីន នឹង​ធ្វើ​ការ​ប្រកួត​វគ្គជម្រុះ World Cup ដោយ​ត្រូវ​ប៉ះ​ជាមួយ​ប៉ារ៉ាហ្គាយ និង​ប៉េរូ នៅ​អំឡុង​ថ្ងៃទី 13 ដល់​ថ្ងៃ​ទី 18 សប្ដាហ៍​ក្រោយ។ គ្រូ​បង្វឹក​លោក Lionel Scaloni បាន​កោះហៅ​កីឡាករ​ចាស់ៗ​របស់​ខ្លួន​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កាតា ហើយ​ក៏​មាន​កីឡាករ​ថ្មីៗ​មួយ​ចំនួន​ដូច​ជា Facundo Farias ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Messi នៅ Inter Miami, Carlos Alcaraz របស់ Southampton និង Marco Pellegrino របស់ AC Milan។

Lionel Messi ដែល​អាច​ចូលរួម​លេង​ជា​ធម្មតា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ MLS និង Inter Miami ខក​ចិត្ត​ផង​ដែរ ស្រប​ពេល​ដែល Inter Miami បាន​ឈ្នះ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រាំ​ប្រកួត​ដែល​មិន​មាន​វត្តមាន​របស់ Messi។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២