Connect with us

បាល់ទាត់អន្តរជាតិ

Man City និង Barcelona ចាប់​អារម្មណ៍​ចង់​បាន Xavi Simons

Published

on

តារាឆ្នើម​របស់​ក្លឹប Paris Saint-Germain គឺ​ប្រយុទ្ធ Xavi Simons កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​មេឃខៀវ Manchester City និង Barcelona បន្ទាប់​ពី​គាត់​បាន​ចាប់ផ្តើម​យុទ្ធ​នាការ​រដូវកាល​ថ្មី​នេះ ជាមួយ​នឹង​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ក្លឹប RB Leipzig ជា​ក្លឹប​ខ្ចី​ជើង​លើ​រូប​គេ។

កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​សម្រាប់ RB Leipzig ដោយ​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹមតែ​ចំនួន 6 ប្រកួត​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ Bundesliga។ ទម្រង់​លេង​របស់ Xavi Simons បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់ Barcelona និង Manchester City នេះ​បើ​យោងតាម​របាយការណ៍​​ពី Fichajes។ គេ​ជឿ​ថា ក្រុម​ទាំងពីរ​នេះ​បាន​តាមដាន​ពី​ការ​វិវត្តន៍​នៃ​ទម្រង់​របស់ Xavi Simons ដើម្បី​ត្រៀម​ដាក់​សំណើរ​ផ្ទេរ​គាត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ យោងតាម​របាយការណ៍​ផ្សេង​មួយ​ទៀត​ពី 90min.com បាន​ឲ្យ​ដឹង​ថា PSG បាន​ឈរ​ក្នុង​គោលជំហរ​យ៉ាង​ជាក់លាក់ ដោយ​ពួកគេ​ចាត់​ទុក Xavi Simons ជា​កីឡាករ​នៃ​អនាគត​ដ៏​យូរ​អង្វែង​របស់​ក្លឹប ហើយ​គ្មាន​ចេតនា​ចង់​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ឆ្នើម​រូប​នេះ​ឡើយ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២